ជ័យជំនះ "ហាណូយ - Dien Bien Phu លើអាកាសឆ្នាំ ១៩៧២" - កម្លាំងវៀតណាមនិង ឋានៈនៃសម័យកាល

(VOVWORLD) - ក្នុងអំឡុងពេល ១២ ថ្ងៃនិងយប់ (ចាប់ពីថ្ងៃទី ១៨ - ២៩ ខែធ្នូ ឆ្នាំ ១៩៧២) កងទ័ព និង ប្រជាជនភាគខាងជើងវៀតណាម បានអនុវត្តន៍យុទ្ធនាការការពារដែនអាកាស ហាណូយ - ហាយហ្វុង ដែលបានវាយឲ្យបរាជ័យនូវការវាយឆ្មក់របស់អាមេរិក ដោយបានបាញ់ទម្លាក់យន្តហោះជាច្រើនប្រភេទចំនួន ៨១ គ្រឿង ក្នុងនោះមាន យន្តហោះ B-៥២ ចំនួន ៣៤ គ្រឿង បង្ខំឱ្យរដ្ឋាភិបាលអាមេរិកត្រូវប្រកាសបញ្ឈប់ ការទម្លាក់គ្រាប់បែកលើភាគខាងជើង ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស (ថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣) បញ្ចប់សង្គ្រាម ស្តារសន្តិភាពឡើងវិញ នៅវៀតណាម។

ជ័យជំនះ ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV5)
នាព្រឹកថ្ងៃទី៩ ធ្នូ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមធ្វើជា អធិបតី និងសម្របសម្រួលជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងនគរ បាល និងទីក្រុងហាណូយ រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “ជ័យជំនះ ហាណូយ - Dien Bien Phu នៅលើអាកាសឆ្នាំ១៩៧២" - កម្លាំងវៀតណាមនិងឋានៈ នៃសម័យកាល”។ ជាមួយនឹងរបាយការណ៍ និងបទអន្តរាគមចំនួនជាង ១៣០ សិក្ខា សាលាបានបញ្ជាក់ជាថ្មីម្តងទៀត នូវចក្ខុវិស័យយុទ្ធសាស្ត្រ គោលជំហរដឹកនាំដ៏ ត្រឹមត្រូវ ឈ្លាសវៃ សមត្ថភាពគ្រប់គ្រងសង្រ្គាមដ៏ប៉ិនប្រសប់ បត់បែន និងឈ្លាសវៃ របស់មជ្ឈិមបក្ស គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស នៅពេល សម្រេចបើកយុទ្ធនាការការពារដែនអាកាសហាណូយ-ហាយហ្វុង។ ទន្ទឹមនឹងនោះបញ្ជាក់ជាថ្មីនូវឋានៈនិងអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងនៃព្រឹត្តិការណ៍នេះផងដែរ។ លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ព ប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា៖
“ជ័យជំនះលើផ្ទៃមេឃហាណូយគឺជាលទ្ធផលនៃយុទ្ធនាការការពារដែនអាកាសហាណូយ-ហាយហ្វុង ដែលបានវាយឲ្យបរាជ័យនូវ ការវាយឆ្មក់យុទ្ធសាស្ត្រតាមជើង អាកាសក្នុងទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយបង្ខំឲ្យរដ្ឋា ភិបាលអាមេរិកត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកលើភាគខាងជើង ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម ស្តារសន្តិភាពឡើងវិញនៅវៀតណាម ដកទ័ពទាំងអស់វិលត្រឡប់មកប្រទេសវិញ បង្កើតឡើងរបត់ប្រវត្តិសាស្ត្រសម្រាប់ កងទ័ពនិងប្រជាជនវៀតណាម ដើម្បីនាំបុព្វហេតុតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះ ជាតិឈានទៅដល់ជ័យជំនះពេញលេញ”។
សិក្ខាសាលាបានបញ្ជាក់ថា ជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” មិនត្រឹមតែជាជ័យជំនះរបស់ប្រជាជាតិវីរភាពមួយ ដែលបានប្ដេជ្ញាចិត្តប្រយុទ្ធដោយ ស្មារតី “គ្មានអ្វីមានតម្លៃជាងឯករាជ្យនិងសេរីភាព” ប៉ុណ្ណោះទេ ថែមទាំងក៏ជាជ័យជំនះ នៃសង្គ្រាមយុត្តិធម៌មួយដែលទទួលបានការគាំទ្រពីប្រជាជនជឿនលឿនលើទូទាំងពិភពលោកទៀតផង៕

ក្នុងអំឡុងពេល ១២ ថ្ងៃនិងយប់ (ចាប់ពីថ្ងៃទី ១៨ - ២៩ ខែធ្នូ ឆ្នាំ ១៩៧២) កងទ័ព និងប្រជាជនភាគខាងជើងវៀតណាម បានអនុវត្តន៍យុទ្ធនាការការពារដែនអាកាសហាណូយ - ហាយហ្វុង ដែលបានវាយឲ្យបរាជ័យនូវការវាយឆ្មក់របស់អាមេរិក ដោយបានបាញ់ទម្លាក់យន្តហោះជាច្រើនប្រភេទចំនួន ៨១ គ្រឿង ក្នុងនោះមានយន្តហោះ B-៥២ ចំនួន ៣៤ គ្រឿង បង្ខំឱ្យរដ្ឋាភិបាលអាមេរិកត្រូវប្រកាសបញ្ឈប់ការទម្លាក់គ្រាប់បែកលើភាគខាងជើង ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣) បញ្ចប់សង្គ្រាម ស្តារសន្តិភាពឡើងវិញនៅវៀតណាម។

ប្រតិកម្មទៅវិញ

ផ្សេងៗ