ជ័យជំនះ “ហាណូយ DIEN BIEN PHUលើលំហរអាកាស”ជាប្ញទ្ធានុភាពកំរឹតបញ្ញាវៀតណាម
(VOVWorld)-ជ័យជំនះ “ហាណូយ-Dien Bien Phuលើលំហអាកាស”កំរឹតបញ្ញា
និងប្ញទ្ធានុភាពវៀតណាមសម័យកាលលោកប្រធានហូជីមិញ ជាប្រធានបទនៃ
អត្ថបទសរសេររបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Phung Quang
Thanh ដែលបានចុះផ្សាយលើទំព័រកាសែត Quan doi Nhan dan នាថ្ងៃទី២៤ធ្នូ
។ បទសរសេរបានអះអាងថា ជ័យជំនះ“ហានូយ-Dien Bien Phuលើ លំហអា
កាស”ជាយុទ្ធជ័យដ៏អង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាម តំ
ណាងឲ្យកំរឹតបញ្ញានិងប្ញទ្ធានុភាពវៀតណាមសម័យលោកប្រធាន ហូជីមិញ។ បទសរសេរក៏បានដកស្រងការបកស្រាយរបស់រដ្ឋមន្រ្តីក្រសួង ការពារជាតិអា
មេរិក (1962-1968)Mack Namara អំពីមូលហេតុនៃការបរាជ័យ របស់អាមេរិក
ក្នុងសម័យសង្គ្រាមនៅវៀតណាម គឺដោយសារអាមេរិកមិនយល់ពី មនុស្សនិង
ខឿនវប្បធម៌វៀតណាម។ មនុស្សវៀតណាម កំរឹតបញ្ញានិងប្ញទ្ធានុភាពវៀត
ណាម សម័យកាលលោកប្រធានហូជីមិញ បានល្បីរន្ទឺរិករាលដាលក្នុងការប្រ
យុទ្ធប្រឆំាងចក្រព័ទអាមេរិកសង្រ្គោះជាតិនិយាយរួម និងក្នុងយុទ្ធនាការ ហា
ណូយ Dien Bien Phu លើលំហអាកាសនិយាយដោយឡែក។
|
សំបកយន្តហោះ B52 (រូបថតៈ ឯកសារ) |
បទសរសេរក៏អះអាងថា ជ័យជំនះ១២ថ្ងៃយប់ “ហាណូយ-Dien Bien Phu
លើលំហអាកាស” រួមជាមួយជ័យជំនះលើសមរភូមិទូទាំងប្រទេសបានធ្វើឲ្យចក្រ
ព័ទអាមេរិកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង Parisដកទ័ពត្រឡបមកប្រទេស
វិញ បើកចេញឱកាសយុទ្ធសាស្រ្តដើម្បីបក្សទាំងមូល ប្រជាជនទាំងមូលនិងកង
ទ័ពទាំងមូលដណ្តើមបានជ័យជំនះទាំងស្រុងក្នុងការប្រយុទ្ធប្រឆំាង ចក្រព័ទអា
មេរិកសង្រ្គោះប្រទេសជាតិ៕