ជ័យជំនះ ៣០ មេសារបស់វៀតណាមមានអត្ថន័យដ៏ធំធេងចំពោះបដិវត្តន៍ឡាវ

(VOVWORLD) - ជ័យជំនះ ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ របស់វៀតណាម គឺជាឱកាសមាស និងជាកម្លាំងជួយបដិវត្តន៍ឡាវ កងទ័ព និងប្រជាជនឡាវក្រោកឈរឡើង ដើម្បីដណ្ដើមរដ្ឋអំណាចនាថ្ងៃទី ២៣ ខែសីហា ឆ្នាំ១៩៧៥។
ជ័យជំនះ ៣០ មេសារបស់វៀតណាមមានអត្ថន័យដ៏ធំធេងចំពោះបដិវត្តន៍ឡាវ - ảnh 1 ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuag

នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuag បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមស្ដីពី អត្ថន័យនៃជ័យជំនះ ៣០ មេសាចំពោះបដិវត្តន៍ឡាវ ក្នុងឱកាសពិធីរំលឹកខួបលើទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (៣០ មេសា ឆ្នាំ ១៩៧៥ - ៣០ មេសា ឆ្នាំ ២០២០) ។

ឯកអគ្គរដ្ឋទូត Sengphet Houngboungnuag បានចាត់ទុកថា៖ "ជ័យជំនះ ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ របស់វៀតណាម គឺជាឱកាសមាស និងជាកម្លាំងជួយបដិវត្តន៍ឡាវ កងទ័ព និងប្រជាជនឡាវក្រោកឈរឡើង ដើម្បីដណ្ដើមរដ្ឋអំណាចនាថ្ងៃទី ២៣ ខែសីហា ឆ្នាំ១៩៧៥ ហើយឆ្ពោះទៅបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាផ្លូវការនាថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥។ នេះគឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ ជួយឲ្យពិភពលោកទទួលស្គាល់ ឯករាជ្យរបស់ឡាវ ដាក់បញ្ចូលឡាវទៅក្នុងផែនទីពិភពលោកផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ