ជ័យជំនះនៃបដិវត្តន៍វៀតណាមតភ្ជាប់ជាមួយរូបភាពបដិវត្តន៍ខែតុលារុស្ស៊ី

(VOVWORLD) -  នាព្រឹកថ្ងៃទី៥វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី (១៩១៧-២០១៧)។ អញ្ជើញចូលរួមពិធីនេះ មាន៖ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រីNguyen Thi Kim Ngan
 ជ័យជំនះនៃបដិវត្តន៍វៀតណាមតភ្ជាប់ជាមួយរូបភាពបដិវត្តន៍ខែតុលារុស្ស៊ី - ảnh 1 ជ័យជំនះនៃបដិវត្តន៍វៀតណាមតភ្ជាប់ជាមួយរូបភាពបដិវត្តន៍ខែតុលារុស្ស៊ី

          នាព្រឹកថ្ងៃទី៥វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី (១៩១៧-២០១៧)។ អញ្ជើញចូលរួមពិធីនេះ មាន៖ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រីNguyen Thi Kim Ngan រួមជាមួយបណ្ដាអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រ បំពេញការងារនៅសូវៀតមុននេះ និងរុស្ស៊ីនាបច្ចុប្បន្ន។

          ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោកNguyen Phu Trong បានសង្កត់ធ្ងន់ថា៖

          “ វៀតណាមមានគ្រប់ភ័ស្តុតាង ដើម្បីអះអាងថា៖ ជ័យជំនះទាំងឡាយរបស់បដិវត្តន៍វៀតណាមសុទ្ធតែតភ្ជាប់ជាមួយរូបភាពបដិវត្តន៍ខែតុលារុស្ស៊ី ក៏ដូចជាការជួយឧបត្ថម្ភ ការគាំទ្រពីប្រជាជនសូវៀត។ លោកប្រធានហូជីមិញជាជនវៀតណាមដើមដំបូងបានទទួល និងអនុវត្តជោគជ័យសតិអារម្មណ៍ របស់បដិវត្តន៍ខែតុលាចូលក្នុងបុព្វហេតុបដិវត្តន៍វៀតណាម។”

          ទន្ទឹមនឹងនោះ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានអះអាងថា៖វៀតណាមនឹងបន្តលើកកំពស់កំណើន និងកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច ប្តេជ្ញាចិត្តតស៊ូប្រឆាំង ការពាររឹងមាំឯករាជ្យអធិបតេយ្យភាព ឯកភាព និងបូរភាពដែនដីមាតុប្រទេស។ទន្ទឹមនឹងនោះ រក្សារឹងមាំបរិយាកាសសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ជាដៃគូទំនុកទុកចិត្ត និងសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ