“ជ័យជំនះវិលត្រឡប់មកវិញ“៖ កម្មវិធីសិល្បៈដើម្បីតបស្នងសងគុណយុទ្ធជនត្រូវសត្រូវចាប់ឃុំឃាំង
(VOVWORLD) - នាយប់ថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ កម្មវិធីសិល្បៈដើម្បីអបអរសាទរខួបលើកទី ៥០ នៃ “ជ័យ ជំនះវិលត្រឡប់មកវិញ” របស់យុទ្ធជនដែលត្រូវខ្មាំងសត្រូវចាប់ឃុំឃាំង (៣ មីនា ១៩៧៣ - ២៣ មិនា ២០២៣) បានប្រព្រឹត្តទៅក្នុងបរិយាកាសរំជួលចិត្ត។ កម្មវិធីនេះ ដោយមន្ទីរវប្បធម៌ និងកីឡាហាណូយរៀបចំឡើង។
។(រូបថត៖ Tuấn Đức/TTXVN) |
សម្តែងក្នុងកម្មវិធីសិល្បៈគឺមានបទចម្រៀងជាច្រើនដែលសរសើរសេចក្តីស្រឡាញ់ជាតិមាតុភូមិ; ឧត្តមគតិបដិវត្តន៍របស់យុវជន មានឆន្ទៈលះបង់យុវវ័យរបស់ខ្លួន ដើម្បីឯករាជ្យជាតិ និងសេរីភាព។ កម្មវិធីនេះចូលរួមចំណែកតបស្នងសងគុណចំពោះ បុព្វបុរសដែលបានពលីយុវវ័យ និងសាច់ស្រស់ឈាមស្រស់ ដើម្បីអនាគតប្រទេសជាតិ។ គំរូនៃការប្រយុទ្ធ និងការពលីកម្មរបស់យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ឃុំឃាំង បានក្លាយជានិមិត្តរូបនៃវីរភាពបដិវត្តន៍ ដែលជាគំរូដ៏ភ្លឺស្វាងសម្រាប់ក្មេងជំនាន់ក្រោយក្នុងការបន្តសរសេរទំព័រដ៏រស់រវើកនៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិ៕