ជួយសង្គ្រោះបេះដូងសំរាប់កុមារវៀតណាមចំនួន៦ពាន់នាក់

(VOVWORLD) - តាមលោកស្រី Austin ថា កុមារទាំង៦ពាន់នាក់ ដែលត្រូវបាន វះកាត់ បេះដូងឥតគិតថ្លៃ ក្នុងអំឡុង១១ឆ្នាំកន្លងទៅ គឺជាការខំប្រឹងប្រែងដោយឥតឈប់ ឈររបស់សប្បុរសជននិងដៃគូនានានៅខេត្តក្រុងទាំង៦៣របស់វៀតណាម។ 
ជួយសង្គ្រោះបេះដូងសំរាប់កុមារវៀតណាមចំនួន៦ពាន់នាក់ - ảnh 1(រូបថត៖ Phuong Vy/TTXVN) 


កុមារទី៦០០០ទើបនឹងបានធ្វើការវះកាត់បេះដូងប្រកបដោយជោគជ័យនៅមន្ទីរពេទ្យមហាវិទ្យាល័យ ឱសថសាស្ត្រ វេជ្ជសាស្ត្រទីក្រុងហូជីមិញ តាមរយៈកម្មវិធ “ចង្វាក់ បេះដូងវៀតណាម”។ នេះជាព័ត៌មានដែលជូនដំណឹងនាថ្ងៃទី១៦ មករា ដោយ លោកស្រី Robin King Austin នាយិកាប្រតិបត្តិមូលនិធិ VinaCapital Foundation (VCF) ចំណុះសម្ព័ន្ធក្រុមហ៊ុន VinaCapital។ តាមលោកស្រី Austin ថា កុមារទាំង៦ពាន់នាក់ ដែលត្រូវបាន វះកាត់ បេះដូងឥតគិតថ្លៃ ក្នុងអំឡុង១១ឆ្នាំកន្លងទៅ គឺជាការខំប្រឹងប្រែងដោយឥតឈប់ ឈររបស់សប្បុរសជននិងដៃគូនានានៅខេត្តក្រុងទាំង៦៣របស់វៀតណាម។ ការខំប្រឹងប្រែងនេះបានជួយសង្គ្រោះកុមារចំនួន៦ពាន់នាក់ ហើយក៏មានន័យថា គ្រួសារចំនួន៦ពាន់គ្រួ មានឱកាសរួចផុតពីបន្ទុកដោយជំងឺនិងកែលំអសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ