ជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២ លានដុង/កុមារកំព្រានិងកុមារដែលមានស្ថានភាពរស់នៅលំបាក ដោយកំព្រាឪពុកម្ដាយដោយសារជំងឺរាតត្បាតកូវីដ ១៩ ។
(រូបថត៖ TTXVN) |
នាថ្ងៃទី ៩ ខែកញ្ញា ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចបាន ឲ្យដឹង ថា៖ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការជាតិទទួលបន្ទុកកុមារបានសម្រេចជួយឧបត្ថម្ភទារក ដែលជាកូនរបស់ស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺកូវីដ ១៩ ហើយបានកើតនៅអំឡុងពេលចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១ ជាមួយទឹកប្រាក់ឧបត្ថម្ភចំនួន១ លានដុង/ទារក។ ទន្ទឹមនឹងនេះ ជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២ លានដុង/កុមារកំព្រា និងកុមារដែលមានស្ថានភាពរស់នៅលំបាក ដោយកំព្រាឪពុកម្ដាយដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅអំឡុងពេលចាប់ពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១៕