ជួយឧបត្ថម្ភខេត្ត Bac Giang និងខេត្ត Bac Ninh ដើម្បីប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ឧសភា ក្រុមការងារទីក្រុងហាណូយ ដែលមានអ្នកជំនាញចំនួន ២០ នាក់ ដឹកនាំដោយអនុប្រធានមន្ទីរសុខាភិបាល លោក Tran Van Chung បានចេញដំណើរទៅកាន់មណ្ឌលឧស្សាហកម្ម Van Trung ដែលជាចំណុចកណ្ដាលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅខេត្ត Bac Giang ។ 
ជួយឧបត្ថម្ភខេត្ត Bac Giang និងខេត្ត Bac Ninh ដើម្បីប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1សាកលវិទ្យាល័យបច្ចេកទេស វេជ្ជសាស្ត្រ Hai Duong បានបញ្ជូនបុគ្គលិកទៅជួយឧបត្ថម្ភខេត្ត Bac Giang និង ខេត្ត Bac Ninh ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត (រូបថត៖ TTXVN)

ក្រុមការងារទីក្រុងហាណូយនឹងទទួលរ៉ាប់រងទាំងស្រុងការធ្វើតេស្ត និងតាមដានអ្នកឆ្លងជំងឺនៅ មណ្ឌលឧស្សាហកម្ម Van Trung។ ទន្ទឹមនឹងនេះ ទីក្រុងហាណូយក៏បានជួយធ្វើតេស្តលើសំណាក់ RT-PCR ចំនួន ១ ម៉ឺន សម្រាប់ខេត្ត Bac Giang ។

នាថ្ងៃដដែល សាកលវិទ្យាល័យបច្ចេកទេសសុខាភិបាល Hai Duong បានបញ្ជូនបុគ្គលិកទៅជួយឧបត្ថម្ភខេត្ត Bac Giang និង ខេត្ត Bac Ninh ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នាថ្ងៃទី ១៦ ខែឧសភា នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son បានសន្យាថាក្រសួងសុខាភិបាលនឹងជួយឧបត្ថម្ភខេត្ត Bac Ninh ក្នុងការពិគ្រោះ ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ម៉ាស៊ីនជំនួយដកដង្ហើម ក៏ដូចជាបញ្ជូនអ្នកជំនាញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ