ជួយឧបត្ថម្ភខេត្ត ក្រុងនានាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ខេត្ត Hai Duong បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤ ពាន់លានដុងជូនខេត្ត Bac Ninh និងខេត្ត Bac Giang ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
ជួយឧបត្ថម្ភដល់ កម្មករ និយោជិក និងពលករខេត្ត Bac Giang |
នារសៀលថ្ងៃទី ១៧ ឧសភា ក្រុមការងារនៃអគ្គសហព័ន្ធពលករវៀតណាម ដឹកនាំដោយលោក Ngo Duy Hieu អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមបានអញ្ជើញជួបធ្វើការជាមួយសហភាពពលករខេត្ត Bac Ninh និងខេត្ត Bac Giang ដើម្បីពិភាក្សាអំពីស្ថានភាព និងជូនអំណោយដល់សមាជិកសហព័ន្ធ កម្មករ និយោជិក និងពលករ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ក្នុងឱកាសនេះ ក្រុមការងារបានជួយឧបត្ថម្ភដល់ កម្មករ និយោជិក និងពលករខេត្ត Bac Ninh ទឹកប្រាក់ចំនួន ១០០ លានដុង និង ខេត្ត Bac Giang ចំនួន ២០០ លានដុង។
នាថ្ងៃដដែលខេត្ត Hai Duong បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤ ពាន់លានដុងជូនខេត្ត Bac Ninh និងខេត្ត Bac Giang ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
នៅខេត្ត Vinh Phuc វិញ គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត និងអង្គការជាសមាជិកនានា បានជំរុញការងាឃោសនា និងចលនាដល់អង្គការសហគ្រាស ស្ថាប័ន អង្គភាពនិងប្រជាជនគ្រប់រូប លើកកម្ពស់ការយល់ដឹងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
នារៀលថ្ងៃទី ១៧ខែឧសភា សម្ព័ន្ធក្រុមហ៊ុន អគ្គិសនីវៀតណាម (EVN) បានបរិច្ចាគថវិកាចំនួន ១,៥ ពាន់លានដុង ដល់ខេត្ត Bac Ninh ខេត្ត Bac Giang និងទីក្រុង Da Nang ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕