ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រជាង ២ ៣០០ គ្រួ ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី
(VOVWORLD) - គណកម្មការជនជាតិក៏បានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មី ជូនអំណោយដល់វត្តចំនួន ២ សាលាជនជាតិចំនួន ១ និងគ្រួសារគំរូចំនួន ៣០ គ្រួផងដែរ។
ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ TTXVN) |
នៅថ្ងៃទី ៧ ខែមេសា ថ្នាក់ដឹកនាំខេត្ត Kien Giang បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ជូនអំណោយដល់អ្នកមុខអ្នកការនៅតាមវត្ត និងគ្រួសារជន ជាតិខ្មែរចំនួន ៤០ គ្រួរនៅខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ ជនរួមជាតិជាជនជាតិ។
មុននេះ គណកម្មការជនជាតិក៏បានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មី ជូនអំណោយដល់វត្តចំនួន ២ សាលាជន ជាតិចំនួន ១ និងគ្រួសារគំរូចំនួន ៣០ គ្រួផងដែរ។
ជាពិសេសខេត្ត ក៏បានដកថវិការចំនួនជាង ៧០០ លានដុង ដើម្បីជួយឧបត្ថម្ភដល់គ្រួសារជនជាតិខ្មែរក្រីក្រចំនួន ២ ៣០០ គ្រួរ ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីផងដែរ៕