ជួយឧបត្ថម្ភជនពិការភ្នែកក្នុងការអភិវឌ្ឍវប្បធម៌អាននិងការសិក្សារៀនសូត្រអស់មួយជីវិត
(VOVWORLD) - រសៀលថ្ងៃទី៧ ខែតុលា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថ លេខាលើកម្មវិធីសហប្រតិបតិ្តការរវាងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ជា មួយសមាគមន៍មនុស្សខ្វាក់វៀតណាម។
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ dangcongsan.vn) |
កម្មវិធីនេះគឺសំដៅអភិវឌ្ឍវប្បធម៌អាន បង្កើនលទ្ធភាពទាក់ទងជាមួយព័ត៌មាននិងចំណេះដឹង ហើយជួយឧបត្ថម្ភដល់ ការសិក្សារៀនសូត្រអស់មួយជីវិតសម្រាប់ជនពិការភ្នែក។ លោកស្រី Vu Duong Thuy Nga ប្រធានមន្ទីរបណ្ណាល័យ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បាន អោយដឹងថា៖
“យើងខ្ញុំបានកសាងកម្មវិធីសហប្រតិបតិ្តការសំដៅអភិវឌ្ឍវប្បធម៌អាននិង បម្រើការសិក្សាអស់មួយជីវិតសម្រាប់ជនពិការភ្នែក ឆ្ពោះទៅគោលដៅជាក់ស្ដែង មួយចំនួនដូចជា៖ កសាង អភិវឌ្ឍទម្លាប់ តម្រូវការ បំណិននិងចលនាអាន ជំរុញ ខ្លាំងនូវការសិក្សារៀនសូត្រអស់មួយជីវិតសម្រាប់ជនពិការភ្នែក។ ទន្ទឹមនឹងនោះ កែលម្អបរិយាកាសអាន បង្កើនប្រភពឯកសារនិងសេវាកម្ម ជួយអោយជនពិការ ភ្នែកអភិវឌ្ឍមនសិការ លើកកំពស់សមត្ថភាពច្នៃប្រឌិត បំប៉នបុគ្គលិកលក្ខណៈ ដួងព្រលឹង កសាងរបៀបរស់នៅប្រកបដោយផាសុខភាព បម្រើតម្រូវការសិក្សា រៀនសូត្រអស់មួយជីវិតតាមវិធីផ្សេងគ្នាជាច្រើន”។
ចំណែកឯលោក Pham Viet Thu ប្រធានសមាគមន៍មនុស្សខ្វាក់វៀតណាម បានចាត់ទុកថា៖
“កម្មវិធីនេះមានអត្ថន័យដ៏សំខាន់។ ទីមួយគឺជួយសម្រួលដល់ជនពិការភ្នែក ក្នុងការអានសៀវភៅ ឯកសារ។ ទីពីរគឺ តាមរយៈទិវាវប្បធម៌អាននោះ យើងអាច គៀរគរប្រភពធនធានពីការធ្វើសង្គម ភាវូបនីយកម្ម ដើម្បីផ្គត់ផ្គង់សម្ភារៈ ឧបករណ៍ហើយជួយឧបត្ថម្ភដល់ជនពិការភ្នែកក្នុងជីវភាពរស់នៅ ក្នុងការងារ ក៏ដូចជាលើក កំពស់ចំណេះដឹងសម្រាប់ពួកគេផងដែរ”៕