ជួយឧបត្ថម្ភជនរងគ្រោះវៀតណាមក្នុងការបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប

(VOVWORLD) - នាថ្ងៃទី ៣០ ខែធ្នូស្ថានទូត វៀតណាមប្រចាំនៅអេហ្ស៊ីប បានជួបធ្វើការជាមួយក្រុមការងារទីក្រុងហូជីមិញ ដឹកនាំដោយលោក Bui Ta Hoang Vu នាយកមន្ទីរទេសចរណ៍ទីក្រុង។ ក្រៅពីនោះ សមាសភាពនៃក្រុមការងារនេះ ក៏មានវត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុនទេសចរណ៍ Saigon Tourist ផងដែរ។

ជួយឧបត្ថម្ភជនរងគ្រោះវៀតណាមក្នុងការបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមនៅអេហ្ស៊ីប លោក Tran Thanh Cong សួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យ

នៅក្នុងជំនួបធ្វើការនេះ ភាគីទាំងពីរបានពិភាគ្សាយ៉ាងយកចិត្តទុកដាក់លើវិធានការដ៏ល្អបំផុត ដើម្បីជួយឧត្ថម្ភដល់ជនរងគ្រោះដែលត្រូវស្លាប់និងរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី២៨ខែធ្នូកន្លងទៅ ដើម្បីអ្នកទាំងអស់នេះ អាចវិលត្រឡប់មកវៀតណាមក្នុងពេលវេលាឆាប់បំផុត។ ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើការសម្របសម្រួលជាមួយអាជ្ញាធរប្រទេសសាមីដើម្បីបញ្ចូនមនុស្ស ៨ នាក់ ដែលមានសុខភាពល្អជាងគេក្នុងក្រុមអ្នកទេសចរ ឲ្យវិលត្រឡប់មកប្រទេសមុនសិន បន្ទាប់ មក នឹងបន្តសម្របសម្រួលបែបបទចាំបាច់ដើម្បីបញ្ចូនសាកសពជនរងគ្រោះ ៣ នាក់ដែលត្រូវស្លាប់ឲ្យវិលត្រឡប់មកប្រទេសវិញ។ រីឯជនរងរបួសធ្ងន់ធ្ងរ ៣ នាក់ទៀត នឹងរង់ចាំការសន្និដ្ឋានរបស់វេជ្ជបណ្ឌិត ហើយនឹងសម្រួលឲ្យពួកគេ ត្រលប់មកប្រទេសវិញឱ្យបានឆាប់ៗ តាមលក្ខណៈសុខភាពរបស់ពួកគេ។ តាមគម្រោង ជនដែលមានសុខភាពល្អនឹងត្រលប់ មកទីក្រុងហាណូយវិញនៅថ្ងៃទី ១ ខែមករា ក៏ដូចជាអនុវត្តន៍រាល់បែប បទគតិយុត្តិដើម្បីបញ្ចូនសាកសពទាំង ៣ នេះធ្វើមាតុភូមិនិស្សិត។

ក្នុងថ្ងៃដដែល គណៈប្រតិភូសមាជិកសភាអេហ្សីប ដឹកនាំដោយលោក Karim A.Darwwish ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋ សភាអេហ្ស៊ីប និងប្រជាជនអេហ្ស៊ីបមួយចំនួន បានទៅដល់ស្ថានទូត វៀតណាមប្រចាំនៅអេហ្ស៊ីប ដើម្បីចូលរួមរំលែកទុក្ខជាមួយថ្នាក់ដឹកនាំ វៀតណាមនិងសាច់ញាត្តិជនរងគ្រោះ។ ក៏នាថ្ងៃទី៣០ខែធ្នូនេះដែរ  ក្រសួងមហាផ្ទៃអេហ្ស៊ីប លោក Mahmoud Tawfik បានអះអាងថា សកម្មភាពភេរវកម្ម នឹងមិនអាចរារាំងបានការប្តេជ្ញាចិត្តប្រឆាំងភេរវកម្មរបស់ អេហ្ស៊ីបនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ