ជួយឧបត្ថម្ភជនរួមជាតិនៅតំបន់ Tay Nguyen លើកកំពស់ជីវភាពរស់នៅ

ជួយឧបត្ថម្ភជនរួមជាតិនៅតំបន់ Tay Nguyen លើកកំពស់ជីវភាពរស់នៅ - ảnh 1
ក្នុងឆ្នាំ២០១៤ បណ្ដាអង្គភាពអាជីវកម្មនិងតំបន់បានរួមវិភាគទានជាទឹកប្រាករាប់រយពាន់លានដុង ជួយឧបត្ថម្ភជនរួមជាតិជនជាតិនៅ Tay Nguyen លើកកំពស់ជីវភាពរស់នៅ


(VOVworld) - គណៈកម្មការទទួលបន្ទុកតំបន់ Tay Nguyen តំបន់ខ្ពង់រាបភាគ
កណ្ដាលវៀតណាមនាថ្ងៃទី១៩ ធ្នូ បានសហការជាមួយបណ្ដាក្រសួង ស្ថាប័ន
មជ្ឈឹមអំពាវនាវការរួមវិភាគទានជួយជ្រោមជ្រែងរបស់អង្គភាពអាជីវកម្មនិងតំបន់
នានាដើម្បីអនុវត្តការងារសុខុមាលភាពសង្គមចំពោះជនរួមជាតិក្រីក្រនៅខេត្ត
ទាំង៥ក្នុងតំបន់នេះរួមមាន Dak Lak Gia Lai Kon Tum Dak Nong និង Lam Dong។
ក្នុងឆ្នាំ២០១៤បណ្ដាអង្គភាពអាជីវកម្មនិងតំបន់បានរួមវិភាគទានជាទឹកប្រាករាប់
រយពាន់លានដុងជួយឧបត្ថម្ភជនរួមជាតិជនជាតិនៅ Tay Nguyen លើកកំពស់
ជីវភាពរស់នៅជាជំហានៗ។ក្នុងឆ្នាំ២០១៥ គណៈកម្មការទទួលបន្ទុកតំបន់ Tay
Nguyen បន្តចលនាគ្រប់ក្រសួងស្ថាប័នមជ្ឈឹម អង្គភាពអាជីវកម្ម រួមវិភាគទាន ជួយ
ជ្រោមជ្រែងការអនុវត្តសុខុ មាលភាពសង្គមសំរាប់បណ្ដាខេត្តនៅតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ