ជួយឧបត្ថម្ភដល់គម្រោងច្នៃប្រឌិត អនុវត្តន៍កម្មវិធីបញ្ញាសិប្បនិម្មិត
(VOVWORLD) - ដើម្បីស្វែងរកនិងជួយគាំទ្រគម្រោងច្នៃប្រឌិត អនុវត្តន៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI) សម្រាប់បម្រើផលិតកម្មអាជីវកម្មនិងជីវភាពប្រចាំថ្ងៃ នៅថ្ងៃទី ១៤ ឧសភា ទីក្រុងហូជីមិញបានបំផុសជាផ្លូវការការប្រឡង “គម្រោងច្នៃប្រឌិត អនុវត្តន៍កម្មវិធីបញ្ញាសិប្បនិម្មិតរបស់ទីក្រុងហូជីមិញក្នុងឆ្នាំ ២០២០” (HAI-២០២០)។
ការប្រឡងនេះត្រូវបានរៀបចំឡើងដោយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមសហការជាមួយមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិហូជីមិញ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនិងសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (NATEC) ផងដែរ។
គម្រោងដែលបានចូលរួមការប្រឡងគឺលើវិស័យជាច្រើន ដូចជាផលិតកម្ម ធុរកិច្ច ដឹកជញ្ជូន ហិរញ្ញវត្ថុ សុខាភិបាល អប់រំ កសិកម្មនិងបម្រើសហគមន៍។
ការប្រឡងមាន ៣ ជុំ គឺវគ្គបឋមនឹងធ្វើឡើងនៅខែសីហាឆ្នាំ ២០២០; ពាក់កណ្តាលផ្តាច់ព្រាត់ចាប់ពីខែសីហាដល់ខែវិច្ឆិកាឆ្នាំ ២០២០ ហើយការប្រកួតចុងក្រោយ និងពិធីប្រគល់រង្វាន់ គ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ ២០២០៕