ជួយឧបត្ថម្ភបន្ទាន់អង្ក២ពាន់តោនសម្រាប់ប្រជាជននៅតំបន់លិចទឹករបស់ខេត្ត Binh Dinh

ជួយឧបត្ថម្ភបន្ទាន់អង្ក២ពាន់តោនសម្រាប់ប្រជាជននៅតំបន់លិចទឹករបស់ខេត្ត Binh Dinh - ảnh 1
ជួយឧបត្ថម្ភបន្ទាន់អង្ក២ពាន់តោនសម្រាប់ប្រជាជននៅតំបន់លិចទឹករបស់ខេត្ត Binh Dinh

(VOVworld)-នាថ្ងៃទី២៤ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc បានចុះហត្ថលេខាលើសារទូរលេខសម្រាប់ជួយឧបត្ថម្ភអង្ករបន្ទាន់ឲ្យ
 ប្រជាជននៅខេត្ត Binh Dinh ។​សារទូរលេខនេះបានលើកច្បាស់ថា នាពេលកន្លង
 ទៅ ភ្លៀងធ្លាក់ខ្លាំងបណ្តាលទឹកជំនន់យ៉ាងធ្ងន់ធ្ងរធ្វើឲ្យមានការបាត់បង់ទាំង
អាយុជីវិត មនុស្សនិងខូតខាតទ្រព្យសម្បត្តរបស់រដ្ឋនិងប្រជាជននៅបណ្តាខេត្ត
ភាគកណ្តាល ជាពិសេស លើទូទាំងខេត្ត Binh Dinh ។​ដូច្នេះ ដើម្បីធានាស្ថិរភាព
ជីវភាពរស់នៅ និងផ្តល់ជំនួយបន្ទាន់សម្រាប់ប្រជាជននៅតំបន់លិចទឹកជំនះពុះ
ពារនូវការលំបាក  នាយករដ្ឋមន្ត្រីសំណូមពរក្រសួងហិរញ្ញវត្ថុផ្តល់ភ្លាមអង្ករចំនួន
២ពាន់តោនពី  ប្រភពទុកបម្រុងជាតិឲ្យខេត្ត Binh Dinh ដើម្បីជួយឧបត្ថម្ភប្រជា
ជនលិចទឹកកុំឲ្យ ប្រជាជនខ្វះខាតឥតបាយហូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ