ជួយឧបត្ថម្ភប្រជាជនក្នុងការបម្រើជីវភាពរស់នៅដោយបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -  ដើម្បីបង្កើនប្រសិទ្ធភាពនៃគម្រោងកសាងសមត្ថភាពសម្រាប់សហគមន៍ទប់ទល់គ្រោះមហន្តរាយនៅតំបន់ដីសណ្ដទន្លេមេគង្គ ដោយផ្តោតលើរូបសណ្ឋានជីវភាពសមស្របនោះ នាថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) មូលនិធិគាំទ្រកម្មវិធីសន្តិសុខសង្គមវៀតណាមបានសហការជាមួយអង្គ ការ ActionAid  វៀតណាម និងអង្គការ Bread World រៀបចំសិក្ខាសាលាមួយស្តីពី ការចែករំលែកនិងតភ្ជាប់អង្គ ការនានាអំពីការទប់ទល់នឹងគ្រោះមហន្តរាយនិងបម្រែបម្រួលអាកាសធាតុ។

ជួយឧបត្ថម្ភប្រជាជនក្នុងការបម្រើជីវភាពរស់នៅដោយបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ TTXVN) 

យោងទៅតាមគណៈប្រតិភូចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីគាំទ្រដល់គម្រោងការស្តីពីរូបសណ្ឋាននៃជីវភាពរស់នៅ អង្គការទាំងនេះ ត្រូវផ្តោតលើរូបសណ្ឋានដែលសមស្របទៅនឹងបម្រែបម្រួលអាកាសធាតុ ដូចជារូបសណ្ឋានកសិកម្ម វិធានការនៃជីវ ភាពរស់នៅក្នុងរដូវទឹកជំនន់ ការបម្លែងរូបសណ្ឋានដំណាំដាំដុះនិងការចិញ្ចឹមបសុ សត្វ ចំពោះមុខស្ថានភាពជ្រាបចូលនៃទឹកប្រៃជាដើម។  កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការដែលធ្វើការក្នុងវិស័យបរិស្ថាន ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ បានរួមចំណែកចែករំលែកនូវបទពិសោធន៏ រូបសណ្ឋានជាក់លាក់នៅក្នុងមូលដ្ឋាន ដើម្បីយកវិធីទប់ទល់យ៉ាងត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពនៅ ពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ