ជួយឧបត្ថម្ភសកម្មភាពធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលពលីជីវិតនៅកម្ពុជា

ជួយឧបត្ថម្ភសកម្មភាពធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលពលីជីវិតនៅកម្ពុជា - ảnh 1
ជួយឧបត្ថម្ភសកម្មភាពធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាម
ដែលពលីជីវិតនៅកម្ពុជា (រូបថតៈXuân Khu/Vietnam+)


(VOVworld)-នាថ្ងៃទី៣០កក្កដា នៅទីស្នាក់ការយោធភូមិភាគទី២ នៃកងនៃកង
យោធពលខេមរៈភូមិន្ទនៅខេត្តកំពង់ចាម តាងនាមគណៈកម្មការជំនាញនៃរដ្ឋា
ភិបាលវៀតណាម  វរសេនីឯក Nguyen Anh Dung អនុព័ន្ធយោធាវៀតណាម
ប្រចាំនៅកម្ពុជា បានប្រគល់ប្រាក់ជំនួយ សម្រាប់ការងាររុករក ជីកគាស់ និងធ្វើ
មាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីដែលពលីជីវិតនៅកម្ពុជា សម្រាប់តំណាង
យោធ ភូមិភាគទី២ និងរដ្ឋអំណាចរបស់ខេត្តចំនួន៥ក្នុងភូមិភាគនេះ។ ចំនួន
ប្រាក់ជួយឧបត្ថម្ភនេះ ស្ថិតក្នុងកញ្ចប់ឧបត្ថម្ភ មានតម្លៃ៣១០ពាន់ដុល្លារអាមេរិក
របស់គណៈកម្មការ ជំនាញនៃរដ្ឋាភិបាលវៀតណាម​ លៃទុកសម្រាប់បណ្តាអង្គ
ភាពនិងតំបន់នានា របស់កម្ពុជាក្នុងឆ្នាំ២០១៤ សំដៅរៀបចំសកម្មភាពរុករក​
ប្រម៉ែប្រមូលព័ត៌មាន អំពី អដ្ឋិធាតុយុទ្ធជនពលីវៀតណាម ដែលពលី ជីវិតនៅ
កម្ពុជាក្នុងដំណាក់កាលមាមសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ