ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមក្នុងការផ្លាស់ប្តូរឌីជីថលដោយជោគជ័យ

(VOVWORLD) -  ខ្លឹមសារបណ្តុះបណ្តាលផ្តោតលើជំនាញលក់និងទីផ្សារសម្រាប់អាជីវកម្មដើម្បីជួយលើកកម្ពស់ចំណូល រូបភាពរបស់អាជីវកម្មនិងជួយឱ្យអាជីវកម្មមើលឃើញលទ្ធផលភ្លាមៗនៅពេលចាប់ផ្តើមការផ្លាស់ប្តូរឌីជីថល។

នៅថ្ងៃទី ៧ ខែសីហា នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) សហការជាមួយក្រុមហ៊ុនចំកាត់ផ្នែកទន់គ្រប់គ្រងអតិថិជនវៀតណាមលីមីតធីត (OnlineCRM) និងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន រៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរឌីជីថលអំពីការលក់រាយនិងទីផ្សារ (ការលក់និងទីផ្សារ) សម្រាប់ទីភ្នាក់ងារអង្គការនិងសហគ្រាសធុនតូចនិងមធ្យមតាមទម្រង់អនឡាញ។

សិក្ខាសាលានេះស្ថិតក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលនាយកដ្ឋានជំរុញពាណិជ្ជកម្ម សហការជាមួយដៃគូក្នុងនិងក្រៅប្រទេស ដើម្បីផ្តោតលើការលើកកម្ពស់ការយល់ដឹងនិងការពង្រឹងសមត្ថភាពសម្រាប់អង្គការនិងអាជីវកម្មលើការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល។ ខ្លឹមសារបណ្តុះបណ្តាលផ្តោតលើជំនាញលក់និងទីផ្សារសម្រាប់អាជីវកម្ម ដើម្បីជួយលើកកម្ពស់ចំណូល រូបភាពរបស់អាជីវកម្មនិងជួយឱ្យអាជីវកម្មមើលឃើញលទ្ធផលភ្លាមៗនៅពេលចាប់ផ្តើមការផ្លាស់ប្តូរឌីជីថល។

នៅក្នុងសិក្ខាសាលា អង្គភាពអាជីវកម្មមិនត្រឹមតែត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងចំណេះដឹងថ្មីបំផុតអំពីការផ្លាស់ប្តូរឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានណែនាំដោយអ្នកជំនាញមកពីអង្គភាពបច្ចេកវិទ្យា តាមរយៈគំរូនិងដំណោះស្រាយជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ