ជួយឧបត្ថម្ភអង្គភាពអាជីវកម្មដើម្បីទាញយកផលប្រយោជន៍ជាអតិបរិមាពី EVFTA

(VOVWORLD) - សិក្ខាសាលា “នាយកដ្ឋានគយទីក្រុងហូជីមិញនិងសហគ្រាសរួមដំណើរក្នុងការអនុវត្តកិច្ចព្រមព្រៀងសេរីវៀតណាមអឺរ៉ុប (EVFTA)” បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៦ ខែតុលា នៅទីក្រុងហូជីមិញ។ 

អង្គសិក្ឋាសាលាបានលើកឡើងថា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរិមាដែល EVFTA នាំមកជូនគឺអង្គភាពអាជីវកម្មត្រូវយកចិត្តទុកដាក់លើការបញ្ជាក់ប្រភពដើមទំនិញ ក៏ដូចជាសំបុត្រដឹកជញ្ចូន។ លោក Dinh Ngoc Thang ប្រធាននាយកដ្ឋានគយទីក្រុងហូជីមិញបានវាយតម្លៃថា នាយកដ្ឋានគយតែងតែបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មក្នុងការឆ្លៀតយក ផលប្រយោជន៍ពីកិច្ចព្រមព្រៀង ដោយបានត្រៀមជាស្រេច ដើម្បីពិគ្រោះយោបល់ស៊ីជម្រៅសម្រាប់អង្គភាពអាជីវកម្មអំពី EVFTA ផងដែរ។ បន្ទាប់ពីមាន EVFTA គយបានចេញឯកសារលេខ ២៧៧៣ ដើម្បីដាក់ពង្រាយដំណាលគ្នាសម្រាប់សាខាគយក្នុងការអនុវត្តបទ ប្បញ្ញត្តិដែលមានអត្ថប្រយោជន៍បំផុត សម្រាប់អង្គភាពអាជីវកម្មនាំចេញនាំចូលតាមរយៈទីផ្សារអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ