ជួយឧបត្ថម្ភអ្នកនេសាទក្នុងការអាជីវកម្មនៅឆ្ងាយឆ្នេរសមុទ្រ

ជួយឧបត្ថម្ភអ្នកនេសាទក្នុងការអាជីវកម្មនៅឆ្ងាយឆ្នេរសមុទ្រ - ảnh 1
ជួយឧបត្ថម្ភអ្នកនេសាទក្នុងការអាជីវកម្មនៅឆ្ងាយឆ្នេរសមុទ្រ (VOV)

        Vovworld-នាថ្ងៃទី២២ធ្នូ នៅខេត្ត Phu Yen គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋ​សភា
បានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងគណៈកម្មាធិការបក្ស
ខេត្ត Phu Yen រៀបចំសិក្ខាសាលា “បណ្ដាដំណោះស្រាយជួយឧបត្ថម្ភ​អ្នក​នេសាទ
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ”។ គិតមកដល់ខែតុលាឆ្នាំ២០១៣ នៅទូទាំង​ប្រទេសមានទូកនេសាទត្រីជាង១១៧ពាន់ក្បាល។ លាតត្រដាងសេចក្តីសំរេច​ចិត្ត​របស់បក្សកុម្មុយនីស្តវៀតណាមអំពីសេដ្ឋកិច្ចសមុទ្រនិងយុទ្ធសាស្ត្រសមុទ្រវៀត
ណាមដល់ឆ្នាំ២០២០ ហេដ្ឋានរចនាសម្ព័ន្ធសំរាប់របរនេសាទត្រីត្រូវបាន​វិនិយោគ​
សាង​សង់​​ពីខេត្ត Quang Ninh ដល់ខេត្ត Ca Mau។ ក៏ប៉ុន្តែមធ្យោបាយ​អាជីវកម្ម​ឆ្ងាយ
ឆ្នេរសមុទ្រនៅតែខ្វះខាតជាច្រើន។ ដើម្បីជំនះពុះពារលើគំហិតនេះ អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu Van Tam បានចាត់ទុក​ថា៖

        “អំពីដំណោះស្រាយផ្ដល់ឥណទានសំរាប់អ្នកនេសាទ ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទកំពុងសកម្មរួមជាមួយធនាគារដើម្បីដាក់ជូនរដ្ឋាភិបាលក្នុងកម្មវិធី​ដោយឡែកសំរាប់អ្នកនេសាទដើម្បីមានគោលនយោបាយទំនើបភាវូបនីយកម្មទូក
នេសាទត្រីនៅឆ្ងាយឆ្នេរសមុទ្រក្នុងរយៈពេលខាងមុខ។”

        ថ្លែងមតិសន្និដ្ឋានសិក្ខាសាលា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរបស់​រដ្ឋ​សភា​
លោក Nguyen Van Giau បានចាត់ទុកថា ត្រូវលើកកំពស់ការងារគ្រប់គ្រង​រដ្ឋ​​អំពី​
សេដ្ឋកិច្ចសមុទ្រ។ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រមិនត្រឹមតែជាបញ្ហាកាត់បន្ថយ​ភាព
ក្រីក្រសំរាប់អ្នកនេសាទនិងប្រជាជននៅដំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំង​ដើម្បីគោលដៅធានាសន្តិសុខការពារជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ