ជួរកម្មាភិបាលដឹកនាំគ្រប់គ្រងត្រូវបានបណ្ដុះបណ្ដាលបំប៉នជាប្រចាំ។
(VOV) /  
|
សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញបានរៀបចំពិធីបញ្ចប់ថ្នាក់បំប៉ុនប្រភព
កម្មាភិបាលជាន់ខ្ពស់បំរោងវគ្គទី១ឆ្នាំ២០១៣។ (vov.vn) |
VOV-នាព្រឹកថ្ងៃទី២៦កក្កដានៅទីក្រុងហាណូយ សាលាសភាបណ្ឌិត
នយោបាយរដ្ឋបាលជាតិហូជីមិញបានរៀបចំពិធីបញ្ចប់ថ្នាក់បំប៉ុនប្រភព
កម្មាភិបាលជាន់ខ្ពស់បំរោងវគ្គទី១ឆ្នាំ២០១៣។
ថ្លែងមតិជាមួយថ្នាក់រៀន អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong បានសង្កត់ធ្ងន់ថា ឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមអាច
ឈររឹងមាំរឺឈានឡើងបានដែររឺទេ នោះគឺទាំងស្រុងទៅលើទ្រង់ទ្រាយនិងគុណ
ភាពប្រភពធនធានមនុស្ស ក្នុងនោះមុនបង្អស់ត្រូវនិយាយដល់ជួរកម្មាភិបាលដឹក
នាំគ្រប់គ្រងស្នូលរបស់បណ្ដាផ្នែកថ្នាក់សមូហភាពនយោបាយសង្គម។ លោក
អគ្គលេខាបានរំលឹកថាលទ្ធផលដែលទទួលបានតាមរយៈថ្នាក់បំប៉នទើបនឹង
ជាចំណុចចាប់ផ្ដើមឲ្យដំណើរការខំប្រឹងប្រែងហ្វឹកហ្វឺនយូរអង្វែងជាប្រចាំជាបន្ត
របស់កម្មាភិបាល។
“ត្រូវកំណត់រៀនសូត្រហ្វឹកហ្វឺនខ្លួនជាការងារជាប្រចាំ។ បណ្ដាសមមិត្តបាន
ចូលរួមថ្នាក់រៀននេះត្រូវសំរេចល្អជាងទៀតភារកិច្ចដែលបានប្រគល់ ទន្ទឹមនឹង
នោះជាគំរូអំពីស្មារតីរៀនសូត្រហ្វឹកហ្វឺនរក្សាគុណធម៍នយោបាយសតិអារម្មណ៍
សីលធម៍របៀបរស់នៅសក្តិសមនឹងការជឿជាក់និងការយកចិត្តទុកដាក់របស់
មជ្ឈឹមបក្សនិងរដ្ឋាភិបាល៕”
-VOV