ជំរុញកិច្ចការកាត់បន្ថយភាពមិនចេះអក្សរក្នុងការកសាងសង្គមរៀនសូត្រ
|
ជំរុញកិច្ចការកាត់បន្ថយភាពមិនចេះអក្សរក្នុងការកសាងសង្គមរៀនសូត្រ |
Vovworld-ដើម្បីរំលឹកខួបលើកទី៧០ទិវាការរៀនសំរាប់ប្រជាជន(ទី៨កញ្ញា)និង
ទិវាកាត់បន្ថយភាពមិនចេះអក្សរ(ទី៨កញ្ញា) សមាគមជំរុញការរៀនសូត្រវៀតណាម
បានរៀបចំសិក្ខាសាលា ជំរុញកិច្ចការកាត់បន្ថយភាពមិនចេះអក្សរក្នុងដំណើរការ
កសាងសង្គមរៀនសូត្រ។ថ្លែងមតិនៅសិក្ខាសាលានេះ សាស្ត្រាចារ្សបណ្ឌិត Pham
Tat Dong អនុប្រធាននិងជាអគ្គលេខាធិការសមាគមជំរុញការរៀនសូត្រវៀតណាម
បានឲ្យដឹងថា វៀតណាមកំពុងឆ្ពោះទៅកសាងសង្គមរៀនសូត្រនិងរៀនសូត្រអស់
មួយជីវិតដើម្បីលើកកំពស់សមត្ថភាពផលិតកម្មរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ដ៏និរន្តរភាព។ សាស្ត្រាចារ្សបណ្ឌិត Pham Tat Dong បានឲ្យដឹងថា៖
“បើនិយាយដោយការកាត់បន្ថយភាពមិនចេះអក្សរគឺត្រូវនិយាយដល់ការរៀន
សូត្រអស់មួយជីវិត។ ស្ថាប័នក្រសួងនានារួមឯកភាពត្រូវកាត់បន្ថយភាពមិនចេះអក្សរ
គឺយើងឈានទៅដំណោះស្រាយសារវន្តធ្វើយ៉ាងម៉េចដើម្បីនរណាក៏ត្រូវរៀនសូត្រដែរ។
អ្នកដែលមិនចេះអក្សរគឺត្រូវរៀនអក្សរដើម្បីរៀនវិជ្ជាជីវៈ៕”