|
លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (vietnamplus) |
Vovworld-ជំរុញកិច្ចការបរទេសប្រជាជនក្នុងសម័យកាលថ្មី នោះជាការ
អះអាងរបស់លោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមក្នុងពេលឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានមុនមហាសន្និបាតដំណាងទូទាំង
ប្រទេសសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលើកទី៥អាណត្តិ២០១៣-២០១៨
ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ធ្នូនៅទីក្រុងហាណូយ។ លោក Vu Xuan Hong បាន
ឲ្យដឹងថា ក្នុងសម័យកាលប្រទេសជាតិសមាហរណកម្មអន្តរជាតិស៊ីជម្រៅនោះ សកម្មភាពនិងទំនាក់ទំនងកិច្ចករបរទេសប្រជាជនកាន់តែបានបើកទូលាយនៅ
គ្រប់ជាន់ថ្នាក់ គ្រប់វិស័យជាមួយរបៀបដ៏ពហុបែប។ ដោយហេតុនេះ កិច្ចការបរទេស
ប្រជាជនកាន់តែមានតួនាទីសំខាន់ក្នុងការចូលរួមអនុវត្តគោលមាគ៌ាគោលនយោបាយ
កិច្ចការបរទេសរួម រួមចំណែកការពារឯករាជ អធិបតេយ្យភាពនិងបូរណភាពដែនដី ពង្រឹងរូបភាពតួនាទីអន្តរជាតិរបស់វៀតណាម រួមចំណែកទៅក្នុងកិច្ចការកសាងនិង
ការពារប្រទេសជាតិ៕