ជំរុញកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជូនវៀតណាម និងតំបន់ដីសណ្ដទន្លេ Cuu Long
(VOVWORLD) - ទីក្រុង Can Tho កំពុងមានកម្មវិធីជួយឧបត្ថម្ភសិស្ស និស្សិត និងកម្មាភិបាលទៅបន្តការសិក្សានៅក្រៅប្រទេស សំដៅបង្កើតប្រភពធនធានមនុស្ស ដែលមានគុណភាពខ្ពស់ជូនទីក្រុង។
សាកលវិទ្យាល័យអាមេរិកបានផ្តល់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ចំនួន ៤១ កន្លែង ជូនសិស្សានុសិស្ស សាលាវិទ្យាល័យទីក្រុង Can Tho (រូបថត៖ VNA) |
នាថ្ងៃទី ៥ មករា ថ្នាក់ដឹកនាំទីក្រុង Can Tho បានអញ្ជើញជួបធ្វើការជាមួយតំណាងសាកលវិទ្យាល័យអាមេរិក - AUV ភាគខាងជើងវៀតណាម។ នៅក្នុងជំនួបធ្វើការនេះ សាកលវិទ្យាល័យអាមេរិកបានផ្តល់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ចំនួន ៤១ កន្លែង ជូនសិស្សានុសិស្ស សាលាវិទ្យាល័យទីក្រុង Can Tho ។
អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ លោក Duong Tan Hien អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យអាមេរិក - AUV នៅភាគខាងជើងវៀតណាម។ លោកបានឲ្យដឹងថា ទីក្រុង Can Tho កំពុងមានកម្មវិធីជួយឧបត្ថម្ភសិស្ស និស្សិត និងកម្មាភិបាលទៅបន្តការសិក្សានៅក្រៅប្រទេស សំដៅបង្កើតប្រភពធនធានមនុស្ស ដែលមានគុណភាពខ្ពស់ជូនទីក្រុង។ ដូច្ចេះហើយ អាហារូបករណ៍ចំនួន ៤១ កន្លែងរបស់សាកលវិទ្យាល័យអាមេរិក - AUV ភាគខាងជើងវៀតណាមគឺមានតម្លៃណាស់ ដោយរួមចំណែកជួយខេត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្ដីពីការអភិវឌ្ឍទីក្រុង Can Tho ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងនោះបានផ្ដោតសំខាន់លើវិស័យសុខាភិបាល និងអប់រំផងដែរ៕