ជំរុញកិច្ចសហប្រតិបត្តិការ លើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌាឡើងកំរិតថ្មី

ជំរុញកិច្ចសហប្រតិបត្តិការ លើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌាឡើងកំរិតថ្មី - ảnh 1
ជំរុញកិច្ចសហប្រតិបត្តិការ លើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌាឡើងកំរិតថ្មី

(VOV)_”វៀតណាម-ឥណ្ឌា៖សភាពការណ៍ថ្មី ចក្ខុវិស័យថ្មី” ជាប្រធានបទនៃ​​  សិ​ក្ខាសាលា វិទ្យាសាស្ត្រអន្តរជាតិ ដោយបណ្ឌិតសភានយោបាយជាតិ​ហូជីមិញ​ រៀបចំ​ឡើង 
នាព្រឹកថ្ងៃទី២៥សីហា នៅទីក្រុងហាណូយ។ សន្និសិទនេះស្ថិតនៅក្នុងក្របខ័ណ្ឌបណ្ដា
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ទិវាឯករាជ្យឥណ្ឌា និងអបអរសាទរនាយករដ្ឋមន្ត្រីឥណ្ឌា លោក Marenda Modi មកបំពេញ​ទស្សនកិច្ច​នៅវៀតណាមនាខែ​កញ្ញាខាងមុខ
នេះ។ អង្គសន្និសីទបានចាត់ទុកថា៖ត្រូវបន្តលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការ
រវាងវៀតណាមនិងឥណ្ឌា អោយអភិវឌ្ឍន៍ខ្លាំងថែមទៀត មិនត្រឹមតែវិស័យនយោបាយ
 សន្តិសុខ ការពារជាតិប៉ុណ្ណោះទេ ថែមទាំងអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗ
ទៀតផង។ វិភាគអំពីតួនាទី ថានះរបស់ឥណ្ឌាក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វីក​ សាស្ត្រាចារ្យរង  បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេង​វៀតណាម ​បានសង្កត់ធ្ងន់ថា៖

          “ ឥណ្ឌានិងវៀតណាម ត្រូវជាស្ពានតភ្ជាប់ ជាមួយអាស៊ីអាគ្នេយ៍។ ចំពោះវៀតណាម
 ឥណ្ឌាជាដៃគូ​គួរអោយទុកចិត្តជួរមុខដែលអាចជួយវៀតណាមអភិវឌ្ឍន៍​ និងពង្រឹង​
បរិយា​កាសសន្តិសុខ។ សក្ដានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេងណាស់៕ ”  

ប្រតិកម្មទៅវិញ

ផ្សេងៗ