ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប និងអាស៊ាន-អាល្លឺម៉ង់

(VOVWORLD) - នាថ្ងៃទី ១២ ខែកញ្ញា គណៈកម្មការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ (BAC) បានរៀបចំឡើងទិវាអាស៊ាន។
ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប និងអាស៊ាន-អាល្លឺម៉ង់ - ảnh 1 ទិដ្ឋភាពនៃពិធី (រូបថត៖ vov.vn)

នេះគឺជាសកម្មភាពជាប្រចាំឆ្នាំរបស់បណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅអាឡឺម៉ង់ ដើម្បីបង្កើនការយល់ដឹងនិងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាននិងអាឡឺម៉ង់ ព្រមទាំងផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីវប្បធម៌និងរូបភាពរបស់អាស៊ានទៅកាន់ប្រជាជនមនៅប្រទេសអាល្លឺម៉ង់។

ថ្លែងនៅក្នុងពិធីនេះ ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងប៊ែរឡាំង លោកស្រី ទូចសុផាន់រ័ត្ន ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅអាល្លឺម៉ង់ បានរំលឹកឡើង វិញនូវសមិទ្ធិផលរបស់អាស៊ានក្នុងដំណើរការអភិវឌ្ឍន៍អស់រយៈពេលជាង ៥០ ឆ្នាំកន្លងមក ដែលធ្វើឱ្យអាស៊ានក្លាយជាសហគមន៍មួយប្រកបដោយសាមគ្គីភាព រឹងមាំ និងសហការគ្នាយ៉ាងស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យជាច្រើន ដើម្បីរួមចំណែករក្សាស្ថេរភាព សុខសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។ លោកស្រីក៏បានសង្ឃឹមថា អាស៊ាននិងសហភាពអឺរ៉ុប ក៏ដូចជាអាស៊ាននិងអាឡឺម៉ង់ នឹងបន្តជំរុញការធ្វើអាជីវកម្មបន្ថែមទៀតនូវសក្តានុភាពនៃការអភិវឌ្ឍន៍ ជាពិសេសគឺគាំទ្រអាស៊ានឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ រីឯភាគីអាឡឺម៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី លោកស្រី Petra Sigmund បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ជាដៃគូទីមួយរបស់អាស៊ានក្នុងចំណោមប្រទេសអភិវឌ្ឍន៍។

ប្រតិកម្មទៅវិញ

ផ្សេងៗ