ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - សហរដ្ឋអាមេរិក
(VOVWORLD) -នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានស្នើឲ្យកងទ័ពវៀតណាម និងសហរដ្ឋាអាមេរិកបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។
ទិដ្ឋភាពនៃជំនួប (រូបថត៖ Minh Khánh/qdnd.vn) |
នាថ្ងៃទី ១៦ ខែមេសា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមបានទទួលជួបជាមួយ ឧត្តមនាវី លោក Philip Davidson មេបញ្ជាការនៃបញ្ជាកាដ្ឋានមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកឥណ្ឌា (សហរដ្ឋអាមេរិក) ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានចាត់ទុកថា នារយៈពេលកន្លងទៅ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - សហរដ្ឋអាមេរិកនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយឡែក កាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈគ្រប់វិស័យសហប្រតិបត្តិការដូចជា៖ ការផ្លាស់ប្ដូរគណប្រតិភូ ការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ក្នុងការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងជំនះពុះពារលើផលវិបាកដោយសង្គ្រាម។ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានស្នើឲ្យកងទ័ពវៀតណាម និងសហរដ្ឋាអាមេរិកបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕