ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាមនិងណូវែលហ្សេឡង់
|
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារជាតិ (VNP) |
Vovworld-គណៈប្រតិភូជាន់ខ្ពស់កងទ័ពណូវែលហ្សេឡង់ដឹកនាំដោយ
ឧត្តមសេនីយ៍ទោ Tim Keating មេបញ្ជាការកំលាំងការពារជាតិបានមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០សីហា។ នាព្រឹក
ថ្ងៃទី១៧សីហានៅក្រុងហាណូយ ទទួលជួបឧត្តមសេនីយ៍ទោ Tim Keating មកជួប
សម្ដែងការគួរសម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ
ជាតិបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការពារជាតិទ្វេភាគីទទួលបានលទ្ធផលសកម្ម
ជាច្រើន។ជាពិសេសភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិ
ការការបារជាតិទ្វេភាគី។ រដ្ឋមន្ត្រី Phung Quang Thanh បានជឿជាក់ថាដំណើរទស្សន
កិច្ចលើកនេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង
ពីរកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធិភាពជាក់ស្ដែង៕