ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី
(VOVWORLD) /  
|
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី (VOV) |
Vovworld-ថ្លែងមតិក្នុងពិធីចរចារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី
លោក Hishammuddin Hussein នាព្រឹកថ្ងៃទី១វិច្ឆិកានៅទីក្រុងហាណូយ នាយឧត្តម
សេនីយ៍ Phung Quang Thanh សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រី
ក្រសួងការពារប្រទេសវៀតណាមបានស្វាគមរដ្ឋមន្ត្រី Hishammuddin Hussein មកបំពេញទស្សនកិច្ចនៅវៀតណាមចំនឹងឱកាសរំលឹកខួបលើកទី៤០នៃទិវា
បង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បានអះអាងថា ម៉ាឡេស៊ីនឹង
បន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបណ្ដុះបណ្ដាលផ្លាស់ប្តូរ
កម្មាភិបាល ផ្លាស់ប្តូរព័ត៌មាន បង្កលក្ខណៈងាយស្រួលសំរាប់ស្ថាប័នគ្រប់គ្រង
អង្គភាពអាជីវកម្មការពារជាតិនៃប្រទេសទាំងពីរជួបប្រាស្រ័យផ្លាស់ប្តូរបទ
ពិសោធន៍និងស្វែងរកឱកាសសហប្រតិបត្តិការ៕
-VOVWORLD