ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីក្រុងហាណូយនិងទីក្រុងម៉ូស្គូ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់គណៈប្រតិភូបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (KPRF) នៅវៀតណាម នាថ្ងៃទី ១៦ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុងហាណូយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានទទួលជួបគណៈប្រតិភូផងដែរ។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា វៀតណាម-អតីតសហភាពសូវៀតមុននេះ និងបច្ចុប្បន្នជាសហព័ន្ធរុស្ស៊ីមានទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរ។ គម្រោងវារីអគ្គិសនី Hoa Binh មានអត្ថន័យជានិមិត្តរូបសម្រាប់ទំនាក់ទំនងនោះ ដែលជាគម្រោងទ្រង់ទ្រាយធំនិងជាការចាប់ផ្តើមនៃការអភិវឌ្ឍន៍ទំនើបភា វូបនីយកម្មនិងឧស្សាហូបនីយកម្មរបស់វៀតណាម។ ក្រោយមក ភាគីទាំងពីរបានសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័ន រុស្ស៊ីបានជួយវៀតណាមបើកទូលាយឧស្សាហកម្មថ្មី រួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ច ហើយទន្ទឹមនឹងនោះបានផ្សារភ្ជាប់ជាមួយនឹងវិស័យការពារជាតិនិងសន្តិសុខ រក្សាអធិបតេយ្យភាពលើកោះសមុទ្រ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី រវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី បើកទូលាយកិច្ចសហប្រតិបត្តិការថ្មីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍សម្រាប់ភាគីទាំងពីរ។
ស្តីពីមជ្ឈមណ្ឌលហាណូយនៅទីក្រុងមូស្គូ ជាចំណុចលេចធ្លោមួយសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មនិងវប្បធម៌វៀតណាមនៅរុស្ស៊ី លោក Leonid Kalashnikov អនុប្រធានគណបក្ស KPRF បានស្នើឲ្យ ថ្នាក់ដឹកនាំទីក្រុងហាណូយ យកចិត្តទុកដាក់ជំរុញការឧបត្ថម្ភ ដើម្បីអនុវត្តគម្រោងសាងសង់ផ្ទះ Moscow នៅទីក្រុងហាណូយ។ តាមនោះ ប្រែក្លាយគម្រោងនេះឲ្យទៅជាមជ្ឈមណ្ឌលវប្បធម៌ និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។
លើបញ្ហានេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអះអាងថា ទីក្រុងហាណូយនឹងផ្តោតការយកចិត្តទុកដាក់ដឹកនាំ ដើម្បីឲ្យគម្រោងនេះត្រូវបានដំណើរការសាង សង់នាពេលឆាប់ៗខាងមុខ។ នាបច្ចុប្បន្ន ទីក្រុងហាណូយបានណែនាំទីតាំងដីទំហំជាង ៤.៦៤ ហិកតានៅវិថី Me Tri សម្រាប់អនុវត្តគម្រោងនេះ៕