ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍វៀតណាម - អេហ្ស៊ីប
(VOVWORLD) -លោក Tran Thanh Cong បានឲ្យដឹងថា សិក្ខាសាលានេះបានប្រព្រឹត្តិទៅសំដៅបង្កើនការផ្លាស់ប្ដូរព័ត៌មានអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ក៏ដូចជាឧទ្ទេសនាមសក្តានុពលទេសចរណ៍របស់វៀតណាមទៅដល់មិត្តភក្តិអេហ្ស៊ីបផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong |
នាថ្ងៃទី ២៧ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅ អេហ្ស៊ីបបានរៀបចំសិក្ខាសាលាដោយប្រធានបទ "សក្តានុពល និងឱកាសសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងអេហ្ស៊ីប" សំដៅផ្លាស់ប្តូរព័ត៌មាន ជំរុញទេសចរណ៍ និងផ្ដល់អនុសាសន៍ចាំចាច់នានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ "ផ្នែកឧស្សាហកម្ម គ្មានផ្សែង" រវាងប្រទេសទាំងពីរ។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានឲ្យដឹងថា សិក្ខាសាលានេះបានប្រព្រឹត្តិទៅសំដៅបង្កើនការផ្លាស់ប្ដូរព័ត៌មានអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ក៏ដូចជាឧទ្ទេសនាមសក្តានុពលទេសចរណ៍របស់វៀតណាមទៅដល់មិត្តភក្តិអេហ្ស៊ីបផងដែរ។
ជាកិច្ចឆ្លើយតប អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍អេហ្ស៊ីបលោក Emad Hasan បានអះអាងថា ផ្នែកទេសចរណ៍វៀតណាមនិងអេហ្ស៊ីបចាំបាច់ត្រូវផ្ដោតសំខាន់លើវិស័យសំខាន់ៗមួយចំនួន ដើម្បីអាចបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មាន ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការអំពីរចនាសម្ព័ន្ធអភិវឌ្ឍទេសចរណ៍ របៀបរបប បទបញ្ញត្តិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយសង្គម៕