ជំរុញកិច្ចសហប្រតិបត្តិការនៃមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន
(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុង Bandung ភាគខាងលិច Java ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី ២០ (ACAMM-20) ក្រោមប្រធានបទ“ ជំរុញកិច្ចសហប្រតិបត្តិការកងទ័ព ឆ្ពោះទៅអាស៊ាន ២០២៥ - រួបរួមគ្នាឈានទៅមុខ"។
កិច្ចប្រជុំស្តីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី ២០ (ACAMM-20) ក្រោមប្រធានបទ“ ជំរុញកិច្ចសហប្រតិបត្តិការកងទ័ព ឆ្ពោះទៅអាស៊ាន ២០២៥ - រួបរួមគ្នាឈានទៅមុខ" (រូបថត៖ vov.vn) |
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ដោយមានគោលបំណងឆ្ពោះទៅកសាងយុទ្ធសាស្ត្រការពារជាតិរវាងបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងបង្ហាញពីការគំរាមកំហែងនិងបញ្ហាប្រឈមរួម តាមរយៈនោះ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងបណ្តាប្រទេសជាសមាជិកផងដែរ។ ក្នុងឱកាសនេះគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជា ជនវៀតណាម។
ថ្លែងក្នុងពិធីនោះ ភាគីវៀតណាមបានសង្កត់ធ្ងន់ថាក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបានចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងរបស់តំបន់ សំដៅទប់ទល់នឹងបញ្ហាប្រឈមរួម ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្ម ក៏ដូចជាសកម្មភាពមនុស្សធម៌និងជួយ សង្គ្រោះគ្រោះមហន្តរាយផងដែរ។ ក្នុងឋានៈជាប្រធានអាស៊ាន ២០២០ វៀតណាមនឹងបន្តចូលរួមក្នុងការតភ្ជាប់ប្លុកនេះ លើកកំពស់នូវប្រសិទ្ធភាពក្នុងយន្តការការពារជាតិនិងយោធាដែលដឹកនាំដោយអាស៊ាន រួមាទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូនានានៅខាងក្រៅប្លុកអាស៊ានផងដែរ៕