ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងគុយបា
|
ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងគុយបា |
(VOV)_នាថ្ងៃទី២៩មិថុនានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបប្រាស្រ័យអង្គ
ភាពអាជីវកម្មវៀតណាមនិងគុយបា។ព្រឹត្តិការណ៍នេះបានបង្កលក្ខណះអោយអង្គភាព
អាជីវកម្មវៀតណាមទទួលព័ត៍មានអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនៅគុយបា ក្នុងដំណាក់
កាលផ្លាស់ប្តូរថ្មី និងនេះក៏គឺជាឱកាសដើម្បីអង្គភាពអាជីវកម្មវៀតណាមជួបសន្ទនា
ជាមួយសម្ព័ន្ធក្រុមហ៊ុន Gecomex របស់គុយបា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
គុយបាប្រចាំនៅវៀតណាម លោក Herminio Lospez Diaz បានសង្កត់ធ្ងន់ថា៖
“ យើងខ្ញុំមានគោលបំណងថា៖ប្រទេសទាំងពីរមិនគ្រាន់តែសហប្រតិបត្តិការ
ក្នុងវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេថែមទាំងលើច្រើនវិស័យទៀត។ ក្នុងដំណើការអភិ
វឌ្ឍន៍ថ្មីនេះ គុយបាមានគោលបំណងរួមដំណើរជាមួយអង្គភាពអាជីវកម្មវៀតណាម
នាពេលខាងមុខនេះ៕”