ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងលីទុយអានី

(VOVWORLD) - រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ ពង្រឹងទំនាក់ទំនងជាមួយប្រទេសលីទុយអានី ដែលជាដៃគូប្រពៃណីក្នុងតំបន់អឺរ៉ុប កណ្តាលនិងអឺរ៉ុបខាងកើត។ 
ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងលីទុយអានី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ លីទុយអានី លោក Gabrielius Landsbergis។ (រូបថត៖ VGP)
នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ លីទុយអានី លោក Gabrielius Landsbergis នារសៀលថ្ងៃទី ២៥ តុលា នៅទីស្នាក់ ការរដ្ឋាភិបាល។ ផ្លាស់ប្ដូរអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បី បង្កើនការជឿទុកចិត្តខាងនយោបាយ និងការយល់ដឹងគ្នាទៅវិញទៅមក បង្កើតមូល ដ្ឋានគ្រឹះដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកនាយករដ្ឋមន្ត្រីចង់ឱ្យភាគីទាំងពីរពិចារណាពីលទ្ធភាព នៃការបង្កើតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី លើកទឹកចិត្តសហគ្រាសនៃ ប្រទេសទាំងពីរស្វែងយល់អំពីទីផ្សារ និងឱកាសសហប្រតិបត្តិការស្របតាមសក្តា នុពល និងតម្រូវការរបស់គ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេស លីទុយអានី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កសិផល រុក្ខផល និងជលផល វៀតណាម ដើម្បីមានវត្តមានកាន់តែច្រើនឡើងនៅក្នុងទីផ្សាររបស់ប្រទេសនេះ។ ក៏ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានពិភាក្សាជាមួយរដ្ឋមន្ត្រី លោក Gabrielius Landsbergis អំពីវិធានការមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន អប់រំ - បណ្តុះបណ្តាល វប្បធម៌ - ទេសចរណ៍ កសិកម្ម ពលកម្ម ជាដើម។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បាន សម្ដែងបំណងចង់ឱ្យវៀតណាមពិចារណា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ការនាំចូលផលិតផលកសិកម្មរបស់លីទុយអានី ដូចជាសាច់គោ បសុបក្សី ពង…..ចូល ទីផ្សារវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ