ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេស
(VOVWORLD) - នារសៀលថ្ងៃទី ១០ តុលា ឧត្តមសេនីយ៍ឯកលោក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញជួបសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោក Yvette Cooper។
អញ្ជើញពិភាក្សាអំពីវិធានការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជាពិសេសអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការចែករំលែកព័ត៌មានអន្តោប្រវេសន៍ អនុស្សរណៈនៃការយល់ដឹងអំពីបញ្ហាធ្វើចំណាកស្រុក សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធ្វើចំណាកស្រុក ការគ្រប់គ្រងអន្តោប្រវេសន៍ ការទប់ស្កាត់និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់។
ឧត្តមសេនីយ៍ឯកលោគ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោក Yvette Cooper (រូបថត៖ Pham Kien/TTXVN) |
ភាគីទាំងពីររក្សា និងដាក់ពង្រាយសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការចំណាកស្រុកខុសច្បាប់។ សម្របសម្រួលការអនុវត្តកម្មវិធីដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់; បង្កើនការរៀបចំវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសនិងភាសាបរទេស ដើម្បីបម្រើការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការធ្វើចំណាកស្រុកខុសច្បាប់; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដោយប្រើបច្ចេកវិទ្យា ការក្លែងបន្លំទ្រព្យសម្បត្តិ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងធនាគារ...៕