ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិង ខេត្ត Aichi ប្រទេសជប៉ុន


ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិង ខេត្ត Aichi ប្រទេសជប៉ុន - ảnh 1
លោក Dinh La Thang លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានមានជំនួបសន្ទនាជាមួយអភិបាលខេត្ត Aichi លោក Hideaki Ohmura (http://www.sggp.org.vn/)

(VOV)_នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារនៅខេត្ត Aichi ប្រទេស​ជប៉ុន
 នាថ្ងៃទី ១១ មេសា គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ដឹក​នាំដោយលោក  Dinh La
Thang លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បាន​មានជំនួបសន្ទនាជាមួយអភិបាល
ខេត្ត Aichi លោក Hideaki Ohmura សំដៅស្វែងរកលទ្ធភាពកសាងទំនាក់ទំនងដៃគូ
ប្រកបដោយនិរន្តរភាពរវាងមូលដ្ឋានទាំងពីរ ។​នៅជំនួបនេះ លោក Dinh La Thang មានគោលបំណងថា Aichi អាចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញដើម្បីអភិវឌ្ឍន៍វិស័យ
ឧស្សាហកម្មនាពេលអនាគត​។ ទន្ទឹមនោះ លេខាគណៈកម្មាធិការបក្ស​ទីក្រុង​ហូជីមិញ
លោក  Dinh La Thang មានគោលបំណងទៀតថា  អាជ្ញាធរខេត្ត Aichi បន្តបង្កលក្ខណៈ
ងាយស្រួលដល់ពលរដ្ឋវៀតណាមដើម្បីសិក្សា និងធ្វើការ​នៅ​ទីនេះ ហើយ​ភាគីទីក្រុង
ហូជីមិញ​សន្យា​បង្កលក្ខណៈ​ងាយស្រួល​បំផុត​ចំពោះ​សហគ្រាសពលរដ្ឋ Aichi រស់នៅនិង
ធ្វើការងារ ។
         
  រីឯខ្លួនវិញ អភិបាលខេត្ត Aichi លោក Hideaki Ohmura មានគោលបំណង​ថា
ទីក្រុងហូជីមិញនឹងក្លាយជាមូលដ្ឋានសម្រាប់សហគ្រាស Aichiអភិវឌ្ឍន៍​នៅតំបន់​អាស៊ី
 ហើយបានបញ្ជាក់ថា Aichi ត្រៀមខ្លួនជាស្រេចចែករំលែក ជួយគាំទ្រទីក្រុងហូជីមិញ
សម្រាប់គម្រោងការណ៍វិនិយោគតាមរូបភាពសាធារណៈ ឯកជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ