ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងដៃគូបរទេស

(VOVWORLD) - គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំទីក្រុង និងតំណាងស្ថានកុងស៊ុល អង្គការអន្តរជាតិខុទ្ទកាល័យទទួលបន្ទុកសេដ្ឋកិច្ច - វប្បធម៌ប្រចាំនៅទីក្រុងហូជីមិញ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងតម្រង់ទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង និងដៃគូបរទេសផងដែរ។
 ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងដៃគូបរទេស - ảnh 1លេខាបក្សទីក្រុងហូជីមិញលោក Nguyen Van Nen និងថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងអង្គប្រជុំដទៃទៀត អញ្ជើញចូលរួមកិច្ចប្រជុំនេះ (រូបថត៖ sggp.org.vn)

នារសៀលថ្ងៃទី ១៤ ខែមេសា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំទីក្រុង និងតំណាងស្ថានកុងស៊ុល អង្គការអន្តរជាតិខុទ្ទកាល័យទទួលបន្ទុកសេដ្ឋកិច្ច - វប្បធម៌ប្រចាំនៅទីក្រុងហូជីមិញ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងតម្រង់ទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង និងដៃគូបរទេសផងដែរ។

ចែករំលែកព័ត៌មានអំពីការតម្រង់ទិសដៅអភិវឌ្ឍន៍ទីក្រុង ដោយផ្តោតសំខាន់លើគម្រោងការណ៍កសាងសង់ទីក្រុងឆ្លាត កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុជាតិ និងអភិវឌ្ឍន៍ទីក្រុងហូជីមិញ Thu Duc លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានបញ្ជាក់ថា ក្រៅពីកិច្ចខិតខំប្រឹងប្រែងនិងប្រភពធនធានខាងក្នុង ទីក្រុងមានបំណងចង់ឲ្យដៃគូអន្តរជាតិរួមដៃគ្នានិងរួមដំណើរជាមួយទីក្រុង ដើម្បីបំពេញគោលដៅទាំងអស់ដែលបានកំណត់ប្រកបដោយជោគជ័យ ព្រមទាំងសង្កត់ធ្ងន់ថាតំណាងស្ថានកុងស៊ុល និងអង្គការអន្តរជាតិ ប្រចាំនៅទីក្រុងហូជីមិញ ខិតខំប្រឹងប្រែងដើម្បីបំពេញតួនាទីជាស្ពានតភ្ជាប់រវាងទីក្រុងហូជីមិញជាមួយវិនិយោគិននិងភ្ញៀវទេសចរបរទេសឲ្យបានល្អបំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ