ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាមនិងកម្ពុជា

(VOVWORLD) - រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។ 
ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាមនិងកម្ពុជា - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (រូបថត៖ Duong Giang/TTXVN)

នារសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការរក្សា និងអភិវឌ្ឍន៍ជានិច្ចនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរបន្តសហការគ្នាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរលើវិស័យផ្សេងៗ; ការពារ និងកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចច្រកព្រំដែន; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគ សហប្រតិបត្តិការក្នុងផលិតកម្ម និងអាជីវកម្ម; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍...។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់កម្ពុជា ដើម្បីរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤០-៤១ និងសន្និសីទពាក់ព័ន្ធនានានៅខែវិច្ឆិកាខាងមុខ រួមទាំងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ផងដែរ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាលារាជធានីភ្នំពេញបន្តយកចិត្តទុកដាក់ជួយសហគមន៍ជនជាតិវៀតណាម ឱ្យរស់នៅ សិក្សា និងធ្វើការឱ្យអស់ពីលទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ