ជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងខេត្ត Kanagawa របស់ជប៉ុនក្នុងវិស័យវប្បធម៌ កីឡានិងទេសចរ
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅជប៉ុន នាយប់ថ្ងៃទី១៥ កញ្ញា រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ វៀតណាមលោក Nguyen Ngoc Thien បានជួបធ្វើការជាមួយអភិបាលខេត្ត Kanagawa លោក Kuroiwa Yuji អំពីពិធីបុណ្យវៀតណាមនៅ Kanagawa ឆ្នាំ២០១៧ និងកម្មវិធីសហប្រតិបត្តិ ការរវាងភាគីទាំង២។
រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien (ខាងស្ដាំ) បានជួបធ្វើការជាមួយអភិបាលខេត្ត Kanagawa លោក Kuroiwa Yuji (រូបថត៖Toquoc.vn) |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅជប៉ុន នាយប់ថ្ងៃទី១៥ កញ្ញា រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien បានជួបធ្វើការជាមួយអភិបាលខេត្ត Kanagawa លោក Kuroiwa Yuji អំពីពិធីបុណ្យវៀតណាមនៅ Kanagawa ឆ្នាំ២០១៧ និងកម្មវិធីសហប្រតិបត្តិ ការរវាងភាគីទាំង២។ ពិធីបុណ្យវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ដល់ ទី១៧ កញ្ញា ជាឱកាសដើម្បីផ្សព្វផ្សាយវប្បធម៌វៀតណាម ហើយទាក់ទាញភ្ញៀវ ទេសចរជប៉ុនមកដល់វៀតណាម។ អភិបាលខេត្ត Kanagawa លោក Kuroiwa Yuji ឲ្យដឹងថា ពិធីបុណ្យ វៀតណាមនៅ Kanagawa ឆ្នាំនេះនឹងត្រូវបានរៀបចំ ឡើងដោយទ្រង់ទ្រាយធំជាង១,៥ដងបើប្រៀបនឹងឆ្នាំ២០១៦។ ក្រៅពីនោះ ផ្សារ ណាត់ទេសចរណ៍វៀតណាមក៏នឹងត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌពិធីបុណ្យនេះដែរ៕