ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរដ្ឋ California (អាមេរិក)
|
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរដ្ឋ California (អាមេរិក) (VNP) |
Vovworld-នាថ្ងៃទី២១និង២២តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក
លោក Pham Quang Vinh បន្តមានសកម្មភាពនៅទីក្រុង San Francisco និង Los Angeles
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរដ្ឋ California។ នៅទីក្រុង San Francisco
លោក Pham Quang Vinh បានជួបសន្ទនាជាមួយអភិបាលរដ្ឋ California លោក Jerry
Brown ចៅហ្វាយក្រុង San Francisco លោក Edwwin Lee និងចៅហ្វាយរងទទួលបន្ទុក
សេដ្ឋកិច្ចទីក្រុង Los Angeles លោក Kelli Bernard។ នៅបណ្ដាជំនួបសន្ទនានោះ លោក
Pham Quang Vinh បានអះអាងថា វៀតណាមគោរពការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរដ្ឋ
និងទីក្រុងនានារបស់អាមេរិក។
ទន្ទឹមនឹងជំនួបសន្ទនាជាមួយមជ្ឈដ្ឋានអ្នកនយោបាយនោះ ឯកអគ្គរដ្ឋទូត Pham
Quang Vinh ក៏បានជួបសន្ទនាជាមួយអង្គភាពអាជីវកម្មនៅក្រុមប្រឹក្សាអាជីវកម្មទ្វីបអាស៊ី
California និងថ្នាក់ដឹកនាំសហគមន៍ពាណិជ្ជកម្មដំបន់ភាគខាងត្បូង California នៅ
កំពង់ផែ Los Angeles ផ្លាស់ប្តូរអំពីគោលនយោបាយបរិយាកាសអាជីវកម្មវិនិយោគនៅ
វៀតណាម លើកត្រដែតឱកាសការសាកល្បងរបស់ TPP និងអាទិភាពសហប្រតិបត្តិការរបស់វៀតណាមដូចជាសេដ្ឋកិច្ចពាណិជ្ជកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់និងអប់រំ៕