ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងកងទ័ពវៀតណាម-កម្ពុជា
(VOVworld) - គណៈប្រតិភូជាន់ខ្ពស់នៃអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្ដមសេនីយ៍ឯក Do Ba Ty ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តី
ក្រសួងការពារប្រទេស វៀតណាម កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។នៅ
ជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
កម្ពុជានាថ្ងៃទី១៦ មិថុនា ភាគីទាំង២បានផ្លាស់ប្ដូរអំពីសភាពការណ៍នយោបាយ
សន្តិសុខការពារប្រទេសរបស់វៀតណាមនិងក្នុងតំបន់ ដែលយកចិត្តទុកដាក់ដូចគ្នា។
ឧត្តមសេនីយ៍ឯក Do Ba Ty បានអះអាងថា ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang
Shiyou ៩៨១ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាមតាំងពីដើមខែឧសភារហូតដល់បច្ចុប្បន្ន គឺជាអំពើ មិនត្រឹមតែរំលោភដ៏ធ្ងន់ធ្ងរ
ទៅលើអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងដាក់ចេញការសាកល្បង
ដ៏ធំធេងចំពោះសន្តិភាព សន្តិសុខនយោបាយ និងស្ថិរភាពនៅក្នុងតំបន់។ចំពោះមុខ
បំរ៉ែបំរួលនេះ បណ្ដាប្រទេសអាស៊ានត្រូវបង្កើនសាមគ្គីភាពដើម្បីជំរុញការកសាងក្រម
ប្រតិបតិ្តតំបន់នៅសមុទ្រខាងកើត(COC) សំដៅទប់ស្កាត់បណ្ដាអំពើជាឯកតោភាគី
ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
|
គណៈប្រតិភូយោធារបស់ វៀតណាមបានមកគោរពវិញ្ញាណខ័ណ្ឌ
និងដាក់កំរងផ្កានៅស្ដូបគោរពវិញ្ញាណខ័ណ្ឌកងទ័ពស្ម័គ្រចិត្តវៀតណាម
នៅទីកុ្រងព្រះសីហនុ |
ក្នុងក្របខ័ណដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូយោធារបស់វៀតណាមបានមក
គោរពវិញ្ញាណខ័ណ្ឌនិងដាក់កំរងផ្កានៅស្ដូបគោរពវិញ្ញាណខ័ណ្ឌកងទ័ពស្ម័គ្រចិត្តវៀត
ណាមនៅទីកុ្រងព្រះសីហនុផងដែរ៕