ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យច្បាប់និងតុលាការរវាងវៀតណាមនិងចិន

ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យច្បាប់និងតុលាការរវាងវៀតណាមនិងចិន - ảnh 1
ប្រធានផ្នែកនយោបាយក្រសួងយុត្តិធម៌ចិនលោក Lu En Guang (ខាងឆ្វេង)ទទួលអំណោយអនុស្សាវរីយ៍គឺគំនូរលោកប្រធានហូជីមិញពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាមលោក Le Thanh Long (រូបថត៖phapluat.vn)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ក្រសួងយុត្តិធម៌វៀតណាម គណៈ
ប្រតិភូនៃក្រសួងយុត្តិធម៌ចិន ដឹកនាំដោយលោក Lu En Guang ប្រធានផ្នែក
នយោបាយក្រសួងយុត្តិធម៌ចិន បានមកបំពេញដំណើរទស្សនកិច្ចនៅវៀតណាម
ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ កញ្ញាឆ្នាំ២០១៦។នៅជំនួបសន្ទនាជាមួយគណៈប្រតិភូ
ចិននាព្រឹកថ្ងៃទី២២ កញ្ញា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាមលោក Le Thanh Long
បានអះអាងនូវគោលនយោបាយមុនក៏ដោយជាក្រោយរបស់បក្ស រដ្ឋា ភិបាលវៀត
ណាម ក្នុងការជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យ
រវាងវៀតណាមនិងចិន។លោករដ្ឋមន្រ្តីមានគោលបំណងថា ប្រទេសទាំងពីរចាំបាច់
ត្រូវពង្រីកថែមទៀតនូវប្រពៃណីសាមគ្គីភាពមិត្តភាព បង្កើនកិច្ចសហប្រតិបតិ្តការ
គ្រប់គ្រងនិងដោះស្រាយយ៉ាងល្អនូវការខ្វែងគំនិត ដោយឈរលើមូលដ្ឋានគោរព
អធិបតេយ្យភាព ផលប្រយោជន៍ត្រឹមត្រូវរបស់គ្នា សមស្របនឹងច្បាប់អន្តរជាតិ
រួមគ្នាកសាងបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។
រីឯខ្លួនវិញ ប្រធានផ្នែកនយោបាយក្រសួងយុត្តិធម៌ចិនលោក Lu En Guang
ចាត់ទុកថា នាពេលខាងមុខ ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីចាំបាច់ត្រូវបង្កើន
ការផ្លាស់ប្ដូរគណៈប្រតិភូ អ្នកជំនាញការ ចែករំលែកព័ត៌មានស្ដីអំពីបញ្ហាដែល
ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា បន្តស្រាវជ្រាវដើម្បីចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងថ្មីៗរវាងក្រសួងទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ