ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ធ្វើឱ្យទំនាក់ទំនងវៀតណាម-រុស្ស៊ីកាន់តែស៊ីជម្រៅ

(VOVWORLD) - ថ្លែងមតិក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Dmitry Chernyshenko នារសៀលថ្ងៃទី ១៩ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់រដ្ឋាភិបាលវៀតណាមនិងសហព័ន្ធរុស្ស៊ី កាលពីខែមេសាឆ្នាំមុន កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំត្រូវបានភាគីទាំងពីរខិតខំប្រឹងប្រែងអនុវត្ត។ ជាពិសេសលើវិស័យការទូត ពាណិជ្ជកម្ម ថាមពល អប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា និងទេសចរណ៍...។ 

ទាំងនេះសុទ្ធតែជាវិស័យប្រពៃណីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងសហភាពរដ្ឋរុស្ស៊ីមានប្រៀបខ្លាំង។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងស្រាវជ្រាវ និងដាក់ចេញនូវដំណោះស្រាយ ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយការលំបាក និងឧបសគ្គ នៅពេលអនុវត្តលើវិស័យសហប្រតិបត្តិការថ្មីៗ។

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ធ្វើឱ្យទំនាក់ទំនងវៀតណាម-រុស្ស៊ីកាន់តែស៊ីជម្រៅ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបឧបនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Chernyshenko (រូបថត៖ Van Diep/TTXVN)

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោក Dmitry Chernyshenko បានពិភាក្សាជាពិសេសលើវិធានការពង្រីកសកម្មភាព វិនិយោគ និងវិស័យធុរកិច្ចរបស់សហគ្រាសនៃប្រទេសទាំងពីរ ដោយផ្អែកលើប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ដូចជាប្រេង  ឧស្ម័ន ថាមពល ផលិតផលកសិកម្ម ឱសថ ផលិតផលមេកានិច ទេសចរណ៍ជាដើម។

ឧបនាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពថា ភាគីទាំងពីរត្រូវអនុវត្តសកម្មភាព និងគម្រោងជាក់ស្តែង ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ អប់រំ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន រួមទាំងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ