ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនបន្ថែមទៀត

(VOVWORLD) - ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ 
ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនបន្ថែមទៀត - ảnh 1ប្រធានរដ្ឋ Vo Van Thuong ទទួលជួបព្រះរាជបុត្រាជប៉ុន Akishino ក្នុងអំឡុងទស្សនកិច្ចនៅវៀតណាមក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ TTXVN

នារសៀលថ្ងៃទី ២៣ វិច្ឆិកា ក្នុងសន្និសីទសារព័ត៌ជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវទៅកាន់ជប៉ុន ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ វិច្ឆិកា នឹងបានប្រព្រឹត្តិទៅក្នុងគ្រាដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពោលគឺប្រទេសទាំងពីររំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។

ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា៖ ការផ្លាស់ប្ដូរបៃតង នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បម្រើផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

តាមផែនការ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋលោក Vo Van Thuong នឹងអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio; ជួបសន្ទនាជាមួយព្រះចៅអធិរាជជប៉ុន និងជួបជាមួយថ្នាក់ដឹកនាំជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ