ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងអាល្លឺម៉ង់និងវៀតណាម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការ ងារនៅអាល្លឺម៉ង់ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Peter Altmaier នោះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានអញ្ជើញធ្វើទស្សនកិច្ចនិងស្វែងយល់ពីសកម្មភាពរបស់ក្រុមហ៊ុនមួយចំនួននៅក្នុងវិស័យបច្ចេកវិទ្យារបស់អាល្លឺម៉ង់ ក្នុងនោះមានក្រុមហ៊ុនផលិត turbine ឧស្ម័នសម្ព័ន្ធក្រុមហ៊ុន Siemens, ទស្សនានៅក្រុមហ៊ុនផ្នែកទន់ SAP និងវិទ្យាស្ថាន ស្រាវជ្រាវការប្រើប្រាស់ Fraunhofer ផងដែរ។
រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានទៅទស្សនាតំបន់ពិសោធន៍nSវិទ្យាស្ថានស្រាវជ្រាវ Fraunhofer |
ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Chi Dung បានរួមជាមួយក្រុមការងារក្រសួងផែនការនិងវិនិយោគវៀតណាម បានផ្តោតសំខាន់លើសកម្មភាពសិក្សាស្រាវជ្រាវវិទ្យា សាស្ត្រ ការច្នៃប្រឌិតបច្ចេកវិទ្យាក៏ដូចជាការបណ្តុះបណ្តាលប្រភពធនធានមនុស្សរបស់សម្ព័ន្ធក្រុមហ៊ុនឈានមុខនៅប្រទេសអាល្លឺម៉ង់។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនទាំងអស់នេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានសម្តែងនូវបំណងប្រាថ្នា ដែលចង់ឲ្យ Siemens, SAP និង Fraunhofer យកចិត្តទុកដាក់បន្ថែមទៀតនិងធ្វើការវិនិយោគច្រើនទៀតចូលក្នុងទីផ្សារវៀតណាម ដូចជាការបង្កើតរោងចក្រផលិតបន្ទះសូឡាប្រើកាំរស្មីពន្លឺព្រះអាទិត្យ និងវាយោអគ្គីសនីដើម្បីឆ្លើយតបទៅនឹងតំរូវការថាមពលកកើតឡើងវិញ នៃទីផ្សារ វៀតណាមនិងតំបន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ធ្វើការឆ្លើយតបវិញ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Siemens, SAP និង Fraunhofer បានបង្ហាញការចំណាប់អារម្មណ៍ដ៏ពិសេសលើទីផ្សារវៀតណាម មានបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការនិងការវិនិយោគបច្ចេកវិទ្យារវាងប្រទេសទាំងពីរផងដែរ៕