ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងចិន
(VOVWORLD) - ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២៨ មីនា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang រដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Bui Thanh Son បានអះអាង ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang។ (រូបថត៖ ក្រសួងការបរទេស) |
នេះគឺជាជម្រើស យុទ្ធសាស្ត្រ ជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទី ពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់របស់ក្រសួងការបរទេសទាំងពីរ គឺ ជំរុញគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែក ឲ្យធ្វើជាក់ស្ដែងភាវូបនីយកម្មនូវការយោគយល់រួម របស់ថ្នាក់ដឹកនាំបក្សទាំងពីរ និងប្រទេសទាំងពីរ។
ផ្លាស់ប្តូរអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរ បានឯកភាពបង្កើនការផ្លាស់ប្តូរជាន់ខ្ពស់នៅគ្រប់ជាន់ថ្នាក់ក្នុងឱកាសខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០០៨-២០២៣); បន្តជំរុញយ៉ាងខ្លាំង និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិ បត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិ យោគ; សម្របសម្រួលគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងនានាដែលប្រើប្រាស់ជំនួយរបស់ចិនសម្រាប់វៀតណាម។ លោករដ្ឋមន្ត្រី Qin Gang បានបញ្ជាក់ថា វៀតណាមជាដៃគូសំខាន់របស់ចិនលើវិស័យជាច្រើន ហើយសង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់យុទ្ធសាស្ត្រ ការផ្លាស់ប្ដូរវប្បធម៌ ការអប់រំ ទេសចរណ៍; សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅលើវេទិកាតំបន់ និងអន្តរជាតិ។
ស្តីពីបញ្ហានៅសមុទ្រ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ច ព្រមព្រៀង និងការយោគយល់រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេស ទាំងពីរ រួមគ្នារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោករដ្ឋមន្ត្រីការបរ ទេស Bui Thanh Son បានស្នើឲ្យភាគីទាំងពីរគោរពច្បាប់អន្តរជាតិ ដើម្បីការអភិវឌ្ឍនៃ ប្រទេសនីមួយៗ ហើយរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិ ការនិងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ៕