ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ី-អាហ្វ្រិក

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ី-អាហ្វ្រិក - ảnh 1
លោក Noke Kiroyan អនុប្រធាន Kadin និងជាប្រធានគណៈកម្មាធិការសន្និសីទជាន់ខ្ពស់អាជីវកម្មអាស៊ី-អាហ្វ្រិក (Image: VNA)


(VOVworld) – ក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃសន្និសីទអាស៊ី-អាហ្វ្រិកនាចុងខែមេសានេះ សន្និសីទជាន់ខ្ពស់អាជីវកម្ម
អាស៊ី-អាស៊ីនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២១ និង ២២ មេសា នៅទីក្រុង
Jakarta របស់ ឥណ្ឌូណេស៊ី។ ក្រសួងការបរទេសនិងសភាពាណិជ្ជកម្មនិង
ឧស្សាហកម្មឥណ្ឌូណេស៊ី (Kadin) សហការរៀបចំសន្និសីទលើកនេះ។ នា
ថ្ងៃទី ២ មេសា លោក Noke Kiroyan អនុប្រធាន Kadin និងជាំប្រធាន
គណៈកម្មាធិការសន្និសីទជាន់ខ្ពស់អាជីវកម្មអាស៊ី-អាហ្វ្រិក បានឲ្យដឹងថា៖ សន្និសីទលើកនេះនឹងប្រមូលផ្តុំពិភាក្សាអំពីវិស័យអាទិភាព ចំនួន ៤ នាំចេញដោយរដ្ឋាភិបាលឥណ្ឌូណេស៊ីបានរួមមាន៖ សេដ្ឋកិច្ចហេដ្ឋារចនា
សម្ព័ន្ធពាណិជ្ចកម្មរវាងប្រទេសនានាក្នុងតំបន់អាស៊ីនិងអាហ្វ្រិកពាណិជ្ជកម្ម
កសិកម្មនិងនាវាចរណ៍។ តាមគំរោងតំណាងចំនួន ៤ រយនាក់មកពីបណ្ដា
ប្រទេសអាស៊ីនិងអាហ្វ្រិកនឹងចូលរួមសន្និសីទនេះ។ ជាពិសេសថ្នាក់ដឹក
នាំជាន់ខ្ពស់នៃប្រទេសអាស៊ីនិងអាហ្វ្រិកមួយចំនួននឹងជាវាគ្មិនស្នូលក្នុង
បណ្ដាកិច្ចប្រជុំនៅទីនេះ៕





ប្រតិកម្មទៅវិញ

ផ្សេងៗ