ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងទូលំទូលាយនិងលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - បញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រធានបទក្នុងសម័យពិភាក្សាពេញអង្គទី២ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៩ មករា នៅរដ្ឋធានីហាណូយ ក្នុងក្របខ័ណ្ឌ APPF ២៦។
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងទូលំទូលាយនិងលើគ្រប់ជ្រុងជ្រោយ - ảnh 1 ទិដ្ឋភាពនៃសម័យពិភាក្សាពេញអង្គទី២របស់កិច្ចប្រជុំ APPF ២៦ (រូបថត៖ TTXVN)


អង្គប្រជុំបានផ្តោតទៅលើការពិភាក្សាអំពីខ្លឹមសារចំនួន៤នោះគឺ តួនាទី របស់សភាក្នុងការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចយ៉ាងទូលំទូលាយនិងលើគ្រប់វិស័យ សន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍកសិកម្មដោយចីរភាព ការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច ខ្នាតមីក្រូនិងមធ្យមក្នុងសម័យកាលឌីជីថល។

ថ្លែងមតិបើកសម័យប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអះអាងថា រាល់ប្រធានបទនៃសម័យប្រជុំពេញអង្គរបស់ APPF ២៦ គឺ ជាបញ្ហានានាដែលមានអត្ថន័យដ៏សែនសំខាន់ ដោយបង្កើតឡើងគ្រឹះស្ថាន អភិវឌ្ឍន៍ដោយចីរភាពក្នុងតំបន់។

“យើងចាំបាច់ត្រូវជំរុញខ្លាំងការតភ្ជាប់ កិច្ចសហប្រតិបតិ្តការលើវិស័យជា ច្រើន ជាពិសេសគឺវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ យើងត្រូវការមានសកម្មភាព ជាក់ស្ដែងសំដៅលើកកំពស់ការតភ្ជាប់គ្នា ដូចជាការផ្ដើមគំនិតរបស់ APEC និង អាស៊ាន ដែលផ្តោតសំខាន់ទៅលើចំណុចស្នូលចំនួន៣រួមមាន ហេដ្ឋារចនាសម្ព័ន្ធ មនុស្សនិងរបៀបរបប ដែលក្នុងនោះ សភាដើរតួនាទីជាស្ថាប័ននីតិបញ្ញាត្តិនៅ ប្រទេសនីមួយៗ។ យើងចាំបាច់ត្រូវបន្តពង្រីកនូវតួនាទីរបស់រដ្ឋសភា រដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធច្បាប់ គោលនយោបាយ ដែលបង្កលក្ខណៈងាយស្រួល សំរាប់ការចូលរួមនិងដកចេញពីទីផ្សារ ធានាការប្រកួតប្រជែងប្រកបដោយសម ភាព និងលើកកំពស់លទ្ធភាពគ្រប់គ្រងរដ្ឋ”។

តាមសមាជិកសភាកាណាដាលោក Victor Oh ថា មិនមែន សមាជិកទាំង អស់របស់ APEC សុទ្ធតែជាសមាជិករបស់ APPF និងផ្ទុយទៅវិញនោះឡើយ ដូច្នេះបានជាដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្ម គឺចាំបាច់ត្រូវមានការសន្យា នយោបាយដ៏ខ្លាំងក្លា។

“ចំពោះប្រទេសអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ គឺចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លានូវ កិច្ចសហប្រតិបតិ្តការនិងការធ្វើសមាហរណកម្មក្នុងតំបន់។ ខ្ញុំចង់សង្កត់ធ្ងន់ទៅ លើការរក្សាឆ័ន្ទៈនយោបាយ ដើម្បីទទួលបានគោលដៅអំពីសមាហរណកម្ម សេដ្ឋកិច្ចតំបន់ APEC។ ប្រទេសណាក៏មានការសាកល្បងដែរ។ ហើយប្រសិនបើ យើងរួមដៃគ្នា គឺនឹងដឹងថាការសាកល្បងនោះជាអ្វីៗ ហើយធ្វើយ៉ាងម៉េចដើម្បី ទទួលបានវិបុលភាពរួម”។

នាព្រឹកថ្ងៃទី២០ មករា APPF ២៦ បន្តរបៀបវារៈស្ដីពីបញ្ហាកិច្ចសហប្រតិបតិ្ត ការអភិវឌ្ឍន៍ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ