ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងវៀតណាមជាមួយប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រិក

ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងវៀតណាមជាមួយប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រិក - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖hanoimoi.com.vn)

(VOVworld) - សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “យថាទស្សន៍សហប្រតិបត្តិ
ការសេដ្ឋកិច្ចរវាងវៀតណាមជាមួយប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រិក” បានប្រព្រឹត្តទៅ
នាព្រឹកថ្ងៃទី២០ តុលា នៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Vu Van Ninh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ​
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងតំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិក បាន
កើន៨ដង ពី២ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០០៥ឡើងដល់៦ពាន់លានដុល្លា
អាមេរិកនាឆ្នាំ២០១៤។ចំណែកក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៥នេះ តំលៃប្រាក់
ពាណិជ្ជកម្មរវាងភាគីទាំងពីរទទួលបាន៨,៧ពាន់លានដុល្លាអាមេរិក។លោក Vu
Van Ninh បានអះអាងថា៖
 “រដ្ឋាភិបាលវៀតណាមសន្យាជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាព
អាជីវកម្មបរទេសនិយាយរួមនិងនៅតំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិកនិយាយដោយឡែក
ក្នុងការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។រដ្ឋាភិបាលវៀតណាមក៏មានគោល
បំណងថា ប្រទេសនានានៅតំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិកនឹងបន្តបង្កលក្ខណៈងាយ
 ស្រួលសំរាប់អង្គភាពអាជីវកម្មវៀតណាមសំដៅបង្កើនកិច្ចសហប្រតិបតិ្តការ វិនិ
យោគនៅតំបន់នេះដើម្បីរួមគ្នាអភិវឌ្ឍន៍ទៀតផង”។

នៅសិក្ខាសាលានេះ អ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេសបានថ្លែងបទសន្ទរកថាស្ដីពី
ឱកាសនិងការសាកល្បងក្នុងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយទ្វីប
អាហ្រ្វិកនិងប្រទេសនានានៅតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាស្ដីពីវិស័យសហប្រតិបតិ្ត
ការមានសក្ដានុភាព បទពិសោធន៍សំរាប់កិច្ចសហប្រតិបតិ្តការកសិកម្មនិងការនេ
សាទរវាងភាគីទាំងពីរ យថាទស្សន៍បើកទូលាយការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិ
យោគចំពោះអង្គភាពអាជីវកម្មនៃភាគីទាំងពីរជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ