ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ទន្លេមេគង្គក្រោម

( VOV World)_អាមេរិក និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ ដែល​ក្នុង​នោះ​មាន
វៀត ណាមផង បានសន្យាជំរុញការការផ្តើមគំនិតថ្មីចំពោះ​ទន្លេមេគង្គក្រោម​សំដៅ ធានាការអភិវឌ្ឍន៍ចីរភារបស់តំបន់។ ការសន្យានេះត្រូវបាននាំចេញនៅវេទិកា សហប្រតិបត្តិការតំបន់ទន្លេមេគង្គក្រោម ដោយស្ថានទូតវៀតណាមប្រចាំនៅអាមេ
រិករៀបចំឡើង នាថ្ងៃទី២ ឧសភា តាមម៉ោងវៀតណាម។

          ការផ្តើមគំនិត ទន្លេមេគង្គក្រោម ដោយអាមេរិកនាំចេញ នាឆ្នាំ ​២០០៩​ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភបណ្ដាប្រទេសក្នុងតំបន់ ​រួមមាន÷​វៀត ណាម ឡាវ កម្ពុជា និងថៃ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេសវៀត
ណាម លោក Pham Quang Vinh បានកត់សម្គាល់ថា÷ការផ្តើមគំនិតទន្លេមេគង្គក្រោម ជាការខំប្រឹងប្រែងសំខាន់ក្នុងទំនាក់ទំនងរវាងអាមេរិកជាមួយអាស៊ាន រួមចំណែក
សកម្មក្នុងការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងតំបន់។ ឧបការីស្ដីទី រដ្ឋមន្ត្រីការបរទេស
អាមេរិក Hoe Yun បានវាយតំលៃថា÷

          “ រហូតមកដល់ពេលនេះ បណ្ដាប្រទេសបានសហប្រតិបត្តិការដ៏ល្អប្រសើ 
ក្នុងការផ្តើមគំនិត ទន្លេមេគង្គក្រោម ។ យើងខ្ញុំបានរៀបចំ​កិច្ចប្រជុំរបស់ក្រុមការ
ងារនា នានៅប្រទេសផ្សេងៗ។​ ក្នុងឆ្នាំ២០១២ បណ្ដាប្រទេសបានរៀបចំ​ប្រជុំនៅ
ឡាវ ​និងឆ្នាំ ២០១៣នេះរៀបចំឡើងនៅវៀតណាម។ ​ខ្ញុំគិតថា÷​ប្រទេសទាក់ទិននា
នា បានចូលរួមយ់ាងសកម្ម ក្នុងគំរោងការណ៍នេះ។”

          បណ្ដាអ្នកស្រាវជ្រាវចូលរួមវេទិកានេះ បានចែករំលែកបទពិសោធន៍ សហ
ប្រតិបត្តិការក្នុងវិស័យ÷​អប់រំ គ្រប់គ្រងប្រភពធនធានទឹកនិងការ​អភិវឌ្ឍន៍​កសិកម្ម
តុល្យភាព…។ល៕

ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ទន្លេមេគង្គក្រោម - ảnh 1
ទន្លេមេគង្គក្រោម(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ